កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ដែល​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​១៤​ម៉ឺន​ដុល្លារ​

1709
ចែករម្លែក
  • 457
    Shares

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ នេះ ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​១៤​ម៉ឺន​ដុល្លារ​អាមេរិក នៅ​ចំណុច​បុរី​វិមាន​ភ្នំពេញ ខណ្ឌ​សែន​សុខ​។

​សមត្ថកិច្ច​បង្ហើប​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ស្ត្រី​រូបនេះ​ឈ្មោះ យុ​ត ស្រី​វន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧០ ក្រុមទី​៥ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ការចាប់ខ្លួន​ស្ត្រី​រូបនេះ គឺ​ធ្វើតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ញូ​ង ច​ន្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពីបទ “​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​” ប្រព្រឹត្ត​នៅ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សាច់ប្រាក់​។

​ប្រភព​បញ្ជាក់ថា ការចាប់ខ្លួន​ស្ត្រី​រូបនេះ គឺ​ដោយសារ​ជន​ត្រូវ​ចោទ​តែងតែ​គេចវេះ មិន​ចូល​បង្ហាញខ្លួន​តាម​ដីកា​របស់​តុលាការ​ជាច្រើនលើក​។

​បច្ចុប្បន្ន ស្ត្រី​រូបនេះ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​៕ ល​