កម្លាំង​កង​រាជ​អាវុត​ហ្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បុរស​បែក​ថ្នាំ​ម្នាក់​ដុត​ផ្ទះ​ខ្លួនឯង​

624
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
កំ​ម្លាំ​ង​អាវុធហត្ថ​រាជធានី​ភ្នំ​ព​ញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង និង​ដុត​ផ្ទះ​បង្ក​ការភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះ​សង់​ថ្មី​ភូមិ​អណ្តូង​ទី​៣ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​

​បុរស​ជនសង្ស័យ​មានឈ្មោះ បោ​ន ស្រស់ អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ប្រពន្ធ​ឈ្មោះ ចុង សុខលាភ អាយុ​៤២​ឆ្នាំ អ្នក​ទាំង​២​មានកូន​ប្រុស​៣​នាក់​ក្នុងបន្ទុក ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ជនសង្ស័យ​បាន​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្លួនឯង ប្រពន្ធ​ឃាត់​មិន​ស្តាប់ ក៏​រាយការណ៍​ប្រាប់​សម្ថ​កិច្ច​មូលដ្ឋាន​ពេល​សមត្ថកិច្ច​មកដល់​ជនសង្ស័យ​ក្រឡេកឃើញ​សមត្ថកិច្ច​ភ្លាម ជន​នោះ​បានដាក់​គន្លឹះ​ពី​ក្នុង ខណៈ​ក្រុមគ្រួសារ​ចេញ​ក្រៅ​អស់​ហើយក៏​ប្រមូល​របស់របរ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គរ​ដុត​នៅលើ​ពូក​ជាន់​ឡៅតឿ បណ្តាល​ឲ្យ​ឆេះ​ពូក​ត្រូវបាន​គេ​ទម្លុះ​ទ្វារ​ចូល​ពន្លត់​ទាន់ពេល​ភ្លាមៗ​នោះ ជនសង្ស័យ​បាន​ឡើងទៅ​លើដំបូល​ផ្ទះ ទោះបី​មាន​អ្នក​លួងលោម​ឲ្យ​ចុះមក​ក្រោម​ទាំង​កម្លាំង​អាវុធហត្ថ និង​គ្រួសារ​ព្រមទាំង​ប្រជាពលរដ្ឋ ក៏​ជនសង្ស័យ​មិន​ព្រម​ដែរ​។ ដោយ​ជនសង្ស័យ​បាន​យក​ដែក​ស្មា​ព្យួរ​ខោអាវ​ចាក់​ខ្លួនឯង​នៅលើ​ដំបូល​អស់​រយៈពេល​ប្រ​ណ​៣​ម៉ោង ទើប​សមត្ថកិច្ច​ប្រើ​ជំនាញ​ពិសេស​រហូត​ជន​នោះ លោក​មកក្រោម​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តែម្តង​។

​គួ​រំលឹក​ផងដែរ​ថា ជន​ខាងលើ​ធ្លាប់​ជាប់ពន្ធនាគា​រហើយ ទើប​ចេញពី​ពន្ធនាគារ​បាន​ប្រមាណ​៨​ខែ​ប៉ុណ្ណោះ ក្នុងករណី​ដូចគ្នានេះ​។ តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​ថា ប្តី​របស់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​យូ​ឆ្នាំ​មកហើយ​។

​ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប់​ជនសង្ស័យ​អុកឡុក​បំផ្លាញ​របស់រ​បរ និង​ដុត​ផ្ទះ​ខ្លួនឯង​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រើពេល​អត់ធ្មត់​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង គឺ​តាំង​ម៉ោង​៩​ព្រឹក​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​ឃាត់​ជន​បែក​ថ្នាំ​នោះបាន​យកមក​អាវុត​ហ្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕ ល​