កម្លាំង​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​ចាប់ខ្លួន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​៥​នាក់​ថ្នាំ​១០​កញ្ចប់​

648
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ចំនួន​៤​នាក់ និង​ម្នាក់ទៀត​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន សរុប​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ ស្រាវជ្រាវ ចុះទៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ផ្ទះសំណាក់ ហ្សា​ណា​នី​តា​១ តាមផ្លូវ​បេតុង ក្រុម​៣ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ ព្រហ្មទណ្ឌ អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ម៉ន វុ​ធី អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន ក្រោម​បញ្ជា​ពី​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ កម្លាំង​ក្រោយពី​ស្រាវជ្រាវ ឈានដល់​ចុះទៅ​បង្ក្រាប ចាប់​ឃាត់ខ្លួន​បាន ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​៤​នាក់ ស្រី​២​នាក់ និង​ជនសង្ស័យ​ម្នាក់ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន សរុប​ចំនួន​៥​នាក់ ។​

​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ទាំង​៤​នាក់ ទី​១ ឈ្មោះ រឹម បូរិទ្ធ ភេទ​ប្រុស អាយុ​២២ មុខរបរ​កម្មករសំណង់ ស្នាក់នៅ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​វត្ត​ចាស់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម ។ ទី​២ ឈ្មោះ យ៉េ វាយុ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​រកា​ទ្រេត ឃុំ​គោក​គង់​ខាងលិច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ។ ទី​៣ ឈ្មោះ រី​ម ស្រី​និ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៀក​លៀប សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ទី​៤ ឈ្មោះ ចាន់ ដា​វីន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ចំណែក ជនសង្ស័យ​ម្នាក់​ផ្សេងទៀត ជួល​បន្ទប់ ក្បែរ​នោះ សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន មានឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ក្នុង​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ ក្នុងនោះ ២​កញ្ចប់​តូច ឧបករណ៍ សម្រាប់​ជក់​គ្រឿងញៀន និង​សម្ភារៈ​មួយចំនួនទៀត​។​

​ក្រោយពី​បង្ក្រាប ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ ជនសង្ស័យ​សរុប​០៥​នាក់ រួមជាមួយ​វត្ថុតាង នាំទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។ រីឯ​ផ្ទះសំណាក់ ត្រូវបាន​សមត្ថកិច្ច អាជ្ញាធរ​សម្រេច​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន រង់ចាំ​សម្រេច​ជា​ក្រោយ​៕ ល​

#