កម្លាំង​ជំនាញ​ចុះបង្ក្រាប​គ្រឿងចក្រ​និង​រថយន្ត​ដែល​កាយ​ដីព្រៃសហគមន៍​រំដួល​វាសនា​

740
ចែករម្លែក

​ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: ប្រភព​បណ្តាញ​សង្គម​ក្នុងស្រុក​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ បាន​បង្ហោះ និង​ចែកចាយ​ព័ត៌មាន​តៗ​គ្នា​មួយ ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត សហការ​ណ៍ និង​កម្លាំង​ពាក់ព័ន្ធ បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ធ្វើ​ការឃាត់​ចាប់បាន​គ្រឿងចក្រ អេ​ស្ការ​វ៉ា​ទ័​រ​១​គ្រឿង ម៉ាក CAT E120B និង​រថយន្ត​ម៉ា​នីសា​ន់​កង់​១០​សម្រាប់​ដឹក​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង 3A-0826 យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រួច​ដោះលែង​វិញ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ពាក់​ព​ន្ធ័​ករណី​ឃាត់​គ្រឿងចក្រ​ខាងលើនេះ កាលពី​ថ្ងៃទី​២២ ខែមករា កន្លងមក​ថ្មីៗ​នេះ កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មាន​មន្ត្រី​ផ្នែក​ព្រៃឈើ​ក្រុង​សំរោង និង​សង្កាត់​កូន​ក្រៀល រួម​កម្លាំង​សហគមន៍៍​បាន​សហការ​ចុះ​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដែល​កំពុង​ធ្វើ​សកម្មភាព​វាយ​ព្រៃ​និង​កាយ​ដី​ក្នុង​ដែនដី​ព្រៃឈើ​គ្រប់គ្រង​សហគមន៍​។​

​តាម​បណ្តាញ​សង្គម ពាក់​ព​ន្ធ័​ការដោះលែង​គ្រឿងចក្រ​ទាំ​ពីរ​នេះ មានមតិ​ខ្លះ ដែល​សង្ស័យ​អ្នកពាក់ព័ន្ធ​បាន​ដោះសា​រថា គ្រឿងចក្រ​ធ្វើ​សកម្មភាព​នោះ​មិនមែន​កាយ​ដី​ព្រៃឈើ​សហគមន៍​ទេ គឺ​កាយ​ដីដំបូក​លើដី​មាន​ម្ចាស់់ មានប​ណ្ណ័​កាន់កាប់​ស្របច្បាប់​និង​បញ្ជាក់​ពី​អាជ្ញាធរ​ត្រឹមត្រូវ​។​

​យោងតាម​របាយ​ការ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រាយ​ការជូន​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ កាលពី​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០១៩ ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ឧ​ត្ត​រ​មានជ័យ មាន​នាយផ្នែក​សំរោង​រួម​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ចុះបង្ក្រាប​បទល្មើស​រុករាន​ដីព្រៃ​សហគមន៍​រំដួល​វាសនា ស្ថិតនៅ​ចំណុច​ភូមិ​អូរ​បាត់​ដាវ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ចាប់​ឃាត់​រថយន្ត​ខាងលើនេះ ខណៈ​កំពុង​កាយ​ដីព្រៃ​សហគមន៍​រំដួល​វាសនា យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​ត្រូវបាន​នាំយកមក​រ្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​