កម្លាំង​នគរបាល​ក្រុង​ព្រះវិហារ​បើក​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស​

616
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​នគរបាល​ក្រុង​ព្រះវិហារ​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​ក្រោម​អធិបតី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​រឿង​រើ​ន​ស្នងការរង​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង​បានឱ្យដឹងថា​ចំពោះ​វគ្គ​ហ្វឹកហ្វឺន​នេះ​គឺមាន​គ្រូ​ហ្វឹក​ហ្វឹ​ន​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពៅ ចិន្តា ដឹកនាំ​រួមការ​ងារ​ហ្វឹកហាត់​។​លោក​អនុសេនីយ៍ឯក ក្រូច ប៊ុន​តូ ដឹកនាំ​ប្រជុំជួរ​និង​រៀបចំ​កម្លាំង និង​គ្រូ​៣​រូប​ជា​ជំនួយការ និង​មាន​សិក្ខាកាម​ចូលរួម​៣២​នាក់ ក្នុងនោះ​ស្រី​៤​នាក់​។​

​លោក​ស្នងការរង​បាន​បន្តថា​មេរៀន​ដែល​ត្រូវ​ហ្វឹកហាត់​មាន​៦​កាយវិការ​គឺ​៖១.​កាយវិការ​ប្រក់​ខែល​។​២,​កាយវិការ​សម្រាក​ប្រុង​មាន​ខែល​។​៣,​កាយវិការ​ប្រយុទ្ធ​ជំហរ​ខ្ពស់​និង​ជំហរ​ទាប​។​៤,​កាយវិការ​បង្រួម​រូបភាព​ប្រក់​ខែល​។​៥,​កាយវិការ​ពង្រាយ​រូបភាព​។​៦,​កងអនុសេនាតូច​ទប់​ស្កាត់​បាតុករ​កងអនុសេនាធំ​ចេញ​ទប់ស្កាត់​បាតុករ​អមដោយ​រថយន្ត​ពន្លត់​អគ្គិ​ភ​យ័​។​

​ការហ្វឹកហាត់​នេះ​ដើម្បី ចេញ អន្តរាគមន៍ រាល់ សភាពការណ៍ ដែល កើត មាន ឡើងជា យថាហេតុ ក្នុង កិច្ច ការពារ ថែរក្សា​និង​ធានាបាន​នូវ​សន្តិភាព​ស្ថេរភាព​និង​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​ស​ង្គ​ម ។​ជូន ប្រជាពលរដ្ឋ និង​សង្គមជាតិ​ឱ្យបាន ល្អ ប្រសើរ ឆ្ពោះទៅ រក ការ អភិវឌ្ឍន៍​រីកចំរើន លើ គ្រប់ វិស័យ បន្ថែម ទៀត ។ វគ្គ​ហ្វឹកហ្វឺន​នេះ​ត្រូវបាន​ហ្វឹកហាត់​រយៈពេល ២ សប្តាហ៍ ៕S/

#