កម្លាំង​នគរបាល​ខណ្ឌដូនពេញ ចាប់ខ្លួន​ស្ដ្រី​២​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​

1033
ចែករម្លែក

(​ភ្នំពេញ​) ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ហេង ចាន់​ភាព ភេទ​ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រា កដ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​រថភ្លើង ភូមិ ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជ ធានី​ភ្នំពេញ​(​ឃាត់ខ្លួន​) និង​ទី​២-​ឈ្មោះ ប៉ា ស្រី​ណា ហៅ​យាយ​ម៉ាប់ ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣៧c ភូមិ​៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យកៈ ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស​យ័​ជា​គ្រឿង ញៀន​ចំនួន​០៩​កញ្ចប់​តូច​( ប្រាំបួន​កញ្ចប់​តូច​ចាប់យក​ពី​ឈ្មោះ​ហេង ចាន់​ភាព​) ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស​យ័​ជា​គ្រឿង ញៀន​ចំនួន​០២​កញ្ចប់​ធំ​(​ពីរ​កញ្ចប់​ធំ​ចាប់យក​ពី​ឈ្មោះ​ប៉ា ស្រី​ណា​ហ​យាយ​ម៉ាប់​) កញ្ចប់​នំ​Big bang​ពណ៌​បៃតង​មួយ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​មួយ បំពង់​កែវ​០៤ ថង់​ផ្លា​ស្ទិ​ច​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌដូនពេញ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​៕L ដោយ​៖ លីន​ណា​