កម្លាំង​នគរបាល​ខណ្ឌមានជ័យ ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជួញដូរ​សារធាតុ​ញៀន​ដកហូត​បាន​៩​កញ្ចប់​

89

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ សហការ​ជាមួយ​កម្លាំង នគរបាល​ខណ្ឌមានជ័យ បានធ្វើការ​ល្បាត​ពួនស្ទាក់ នៅក្នុង​មូលដ្ឋាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ដកហូត​៩​កញ្ចប់ នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​០៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ នៅ​ម៉ោង​៩​យប់​ថ្ងៃទី​៨ ខែ កុម្ភៈ ឆ្នាំ ២០១៨​។​

​លោក​តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឱ សាម៉ុន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ព្រែក​តា​នូ​១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ក្នុងនោះ​កម្លាំង ដកហូត​វត្ថុតាង​រួមមាន​៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ០៩ កញ្ចប់​ថង់​តូច និង​ប្រអប់​ជ័រ​ពណ៌​សរាង​មូល ចំនួន​១​។

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ឱ សាម៉ុន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕L ដោយៈ​សាវ​រក្ស​