កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាប​ទៅលើ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ចំនួន​៤​ករណី​ផ្សេងគ្នា ឃាត់​ជនសង្ស័យ​បាន​១០​នាក់​

1201
ចែករម្លែក

កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទៅលើ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ចំនួន​៤​ករណី​ផ្សេងគ្នា ឃាត់​ជនសង្ស័យ​បាន​១០​នាក់ យកមក​សាកសួរ​។​

​ករណី​ទី​១៖ នៅវេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ក្រោយពី​បាន​បើក​ការស្រាវជ្រាវ​រួច កំលាំង​ជំនាញ​អធិការដ្ឋាន ប៉ុស្តិ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាក់​ស្តែ ង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម 4 ភូមិ ឃ សង្កាត់​ច្រាំង​ចំរេះ​២ ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​2​នាក់ ទី​១/​ឈ្មោះ មហា ម៉ាត់ រ៉​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​២ ភូមិ ឃ សង្កាត់​ច្រាំង​ចំរេះ​២ (​ប្រើប្រាស់​) ទី​២/​ឈោះ្ម ជា ហ្វី នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ជនជាតិ​ខែ្មរ​ឥស្លាម សា្ន​ក់នៅ​ផ្ទះ​គ្មាន​លេខ​ក្រុម​2 ភូមិ ឃ សង្កាត់​ច្រាំង​ចំរេះ 2 មុខរបរ មិន​ពិតប្រាកដ (​ប្រើប្រាស់​)​។ សំភារៈ​ដកហូត​រួមមាន 1-​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​ករណី​ទី​២៖ នៅវេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ កំលាំង​អធិការដ្ឋាន​ប៉ុស្តិ៍​បាន បើក​ការស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​លេខ​៩០៧ ក្រុម​១៦​ភូមិ ទួល​សងែ្ក​សង្កាត់​ទួល​សងែ្ក ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​សមត្ថ​កិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​រួមមាន ១/​ឈ្មោះ ស៊ូ សុខ​ហេង​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មុខរបរ​មិន​ពិត​ប្រា​ដក​(​ជួញដូរ​)​។ ២/​ឈ្មោះ អ៊ូ សីហា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ក្រុម​៧ សង្កាត់​បឺ​ង​កក់​២​ខ​ណ្ឧ​ទួលគោក​មុខរបរ​ម៉ូតូឌុប​(​ប្រើប្រាស់​)​។ សំភារៈ​ដកហូត​រួមមាន​÷១/​ក្រាម​ព៌​ណស​ថ្លា​ចំនួន​០២​កញ្ចប់​។ ២/​ម៉ូតូ មួយគ្រឿង​ម៉ាក់​សង់​កូរ៉េ ពណ៍​ក្រហម (​គ្មាន​សា្ល​ក​លេខ​ចាស់​)​។​

​ករណី​ទី​៣ នៅវេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃទី ១៨-០៧-២០១៧ កំលាំង​អធិការដ្ឋាន ប៉ុស្តិ​បាន បើក​ការស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ផ្ផ្លូវ​៩០៧​ក្រុម​១៦​ភូមិ​ទួល​សងែ្ក​សង្កាត់​ទួល​សងែ្ក​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​សមត្ថ​កិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​រួមមាន​÷ ១/​ឈ្មោះ សុខ រា​ឌី​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់​នៅផ្ទះ​៥​លេខ ផ្លូវ​បេតុង ភូមិ​ក្រោលគោ​សង្កាត់​គីឡូ​មែត្រ​លេខ​៦​មុខរបរ​ចុងភៅ​(​ជួញដូរ​)​។ ២/​ឈ្មោះ មួង រិទ្ធី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​ផ្ទះ​លេខ​២៧ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​មុខរបរ​និស្សិត​(​ជួញដូរ )​។ សំភារៈ​ដកហូត​រួមមាន​÷
១/​ក្រាម​ព៌​ណស​ថ្លា​ចំនួន​៣​កញ្ចប់​។ ២/​ម៉ូតូ​០១​គ្រឿង​មា​៉​ក់​ស៊ុយ​សូ​គី​និ​ចព​ណ៍ស ពាក់​សា្ល​ក​លេខ​១GA 4336 ភ្នំពេញ ។​

​ចំណែក​ករណី​ទី​៤ កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃទី ១៨-០៧-២០១៧ កំលាំង​អធិការដ្ឋាន ប៉ុស្តិ​បាន បើក​ការស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ផ្ផ្លូ​រថភ្លើង​ក្រុម​១៥​ភូមិ​ទួល​សងែ្ក​សង្កាត់​ទួល​សងែ្ក​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​សមត្ថ​កិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​រួមមាន ១/​ឈ្មោះ​សេង ពិសាល​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់​នៅផ្ទះ​១០ ផ្លូវ​រថភ្លើង ភូមិ​ទួល​សងែ្ក​សង្កាត់​ទួល​សងែ្ក​មុខរបរ​ជួសជុល​ទូរ​សព្ទ័​( ប្រើប្រាស់ )​។ ២/​ឈ្មោះ សុខ ឡុង​ភក្តី ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​ផ្ទះជួល​ផ្លូវ​រថ​ភើ្ល​ង ភូមិ​ទួល​សងែ្ក​សង្កាត់​ទួល​សងែ្ក​មុខរប​ជាង​ម៉ាស៊ីនត្រជាក់​( ប្រើប្រាស់​)​។ ៣/​ឈោះ្ម ម៉ៅ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខែ្មរ សា្ន​ក់​បន្ទប់​ជួល​ភូមិ​ទួល​សងែ្ក សង្កាត់​ទួល​សងែ្ក មុខរបរ មិន​ពិតប្រាកដ (​ប្រើប្រាស់​)​។ ៤/​ឈ្មោះ អាន សុធា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខែ្មរ សា្ន​ក់នៅ​ផ្ទះជួល​ក្រុម​៨ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ មុខរបរ ជាងសំណង់​(​ប្រើប្រាស់​)។

​ចំពោះ​សំភា​រៈ​ដកហូត​រួមមាន​១/​ក្រាម​ព៌​ណស​ថ្លា​ចំនួន​១​កញ្ចប់​។​២/​ម៉ូតូ​១​គ្រឿង​ម៉ាក់​ស៊ុយ​សូ​គី​និ​ចព​ណ៍ស​ត្រួយ​ចេក ពាក់​សា្ល​ក​លេខ​១FA 6481 ភ្នំពេញ ។​

​នៅ​ចំពោះមុខ​កំលាំង​ជំនាញ​របស់​អធិការដ្ឋាន កំពុង​សាកសួរ​យក​ចម្លើយ​ពី​ជនសង្ស័យ​ខាងលើ​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕ ដោយ៖ សាវរក្ស