កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ និង​ថ្នាំ​២០​កញ្ចប់​តូច​

1054
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ នៅវេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​មាន​សមត្ថ​កិច្ចដឹកនាំ​ដោយ​លោក អនុសេនីយ៍ទោ សុខ បញ្ញា នាយរង​ផ្នែក​សន្តិសុខ ក្រោម​បញ្ជា​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ដោយ​កម្លាំង​បង្ក្រាប​គ្រឿងញៀន​ល្បាត​ក្នុង​មូលដ្ឋាន ប្រទះឃើញ​ជាក់ស្ដែង ទើប​ធ្វើការ​ចុះបង្ក្រាប​កន្លែង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង ដោយ​ឃាត់​ជនសង្ស័យ​បាន​ពីរ​នាក់ និង​ថ្នាំញៀន​បាន​ចំនួន​២០​កញ្ចប់​តូច ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ ទី​១.​ឈ្មោះ ជ័យ នាង ភេទ ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​២ រក្សា​ថ្នាំញៀន​ទុក​ចែកចាយ​ចំនួន​១៣​កញ្ចប់​តូច ចំណែក​ជនសង្ស័យ ទី​២.​ឈ្មោះ នី គឹម​អាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្ម​សំណង់ ស្នាក់នៅ​ភូមិ​ថ្មគោល​សង្កា​តើ​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រក្សា​ថ្នាំញៀន​ចំនួន​៧​កញ្ចប់​តូច​សម្រាប់​ចែកចាយ​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​នាំ​ខ្លួ​ង​មក​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕L​