កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន​ជនសង្ស័យ​១១​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

1169
ចែករម្លែក

(​បន្ទាយមានជ័យ​) ៖ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១១​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​.​ស្រី​ឃាត់ខ្លួន​១១​នាក់ ក្នុងនោះ​មាន​៣​នាក់​ចែកចាយ និង​រក្សាទុក​គ្រឿងញៀន ទី​១.​ឈ្មោះ លី ដា​ណេ ហៅ​ដុង​ហេ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​២.​ឈ្មោះ យុ​ត សុបិន ហៅ​ចិន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ និង​ទី​៣.​ឈ្មោះ វី វុន ហៅ ពេ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ជនសង្ស័យ​៨​នាក់​ទៀត ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ដែល​រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។ ក្នុង​នៅពេល​ឃាត់ខ្លួន កម្លាំង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​១​ថង់​តូច និង​សម្ភារៈ​និង​ឧបករណ៍​ជក់​មួយចំនួន​។​

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១១​នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​

#