កម្លាំង​នគរបាល​ឃាត់ខ្លួន​ជន​ម្នាក់​ដកហូត​ថ្នាំញៀន​៣៣​កញ្ចប់​នៅ​ខណ្ឌឫស្សីកែវ​

1074
ចែករម្លែក

​(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៣៣​កញ្ចប់​តូច​-​ធំ ជញ្ជីង​ថ្លឹង​២ និង​កាំភ្លើង​កែច្នៃ​២​ដើម​នៅត្រង់ចំណុច​ផ្ទះ​លេខ​១៥​ដេ ផ្លូវ​បេតុង ក្រុម​៤ ភូមិខ​(១) សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុន​ឈានទៅដល់​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ចាន់​រិទ្ធី ភេទ​ប្រុស អាយុ​២៧ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥​ដេ ផ្លូវ​បេតុង ក្រុម​៤ ភូមិខ​(១) សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ដោយបាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​។ រហូត​កំណត់​បាន​ពី​អត្តសញ្ញាណ ពេលវេលា និង​ទីតាំង ដែល​ជនសង្ស័យ​ស្នាក់នៅ និង​សម្ងំ​ធ្វើ​សកម្មភាព ចរាចរ​គ្រឿងញៀន ទើប​ឈានដល់​ការឆែកឆេរ​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣៣​កញ្ចប់ ដោយ​ក្នុងនោះ​មាន មួយកញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ចំនួន ២​គ្រឿង ដាវ​កែច្នៃ​ចំនួន​២​ដើម និង​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​។​

​ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ខាងលើ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រួម​នឹង​វត្ថុតាង ដែល​ដកហូត​បាន​ពី​សកម្មភាព ត្រូវបាន​បញ្ជូនមក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នី​ត​វិធី​៕S/​ដោយ​៖​ហូ​សាន់

​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជន​ម្នាក់​ដកហូត​ថ្នាំញៀន​៣៣​កញ្ចប់(រូប៖វ៉េបសាយ)