កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ២​នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​

1120
ចែករម្លែក

​ភ្នំពេញ ៖ កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​២​នាក់ ដកហូត​បាន​គ្រឿងញៀន​១២​កញ្ចប់​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ៣​និង​១០​នាទី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​លោក​វរសេនីយ៍ឯក ទៀង ចាន់​សា អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន ទី​១. ឈ្មោះ សើម ឆុង​វិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិត​ប្រា​ដក​(​ជួញដូរ​គ្រឿងញៀន​) ទី​២. ឈ្មោះ គួ​ន សុខ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿងញៀន​) ។ វត្ថុតាង​ដកហូត​រួមមាន​៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​, ថង់​សម្រាប់​ច្រក​គ្រឿង​ញឿ​ន​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕ ដោយ​៖ លីន​ណា​