កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​នៅ​ស្រុក​ឧដុង្គ​

1438
ចែករម្លែក

ដោយ:សុខ​សុ​ភ័​ណ្ឌ​/ កំពង់ស្ពឺ ​៖ ​កម្លាំង​នគរបាល​ស្រុក​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​ភូមិ​ធម្ម​ទ័​យុំ​យុ​ទ្ឋ​សាមគ្គី​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។ ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៨​ខែឧសភា ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បានឲ្យដឹងថា ​ដោយមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ សូត្រ សុខ​ជា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ ស្ថិតនៅ​ភូមិ ធម្ម​ទ័យ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ មានការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ទើប​ក​ម្លាំ​អធិការដ្ឋាន​នគរបាល​ស្រុ​ឧដុង្គ​។​

​ក្រោយពីបាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ សមត្ថកិច្ចក៏បាន​ឃាត់​មុខសញ្ញា​សង្ស័យ​៣​នាក់​មាន​១.​ឈ្មោះ សូត្រ សុខ​ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​(​ម្ចាស់​ថ្នាំ​), ២.​ឈ្មោះ ភឿ​ក គង់ ភេទ ប្រុស អាយុ​២៨(​អ្នក​ដឹកជញ្ជូន​)​អ្នក​ទាំងពីរ​រស់នៅ​ភូមិ ឃុំ​ខាងលើ​, ទី៣.​ឈ្មោះ រ៉​ន ចិត្រ ប្រើប្រាស់​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ បានធ្វើ​ឆែកឆេរ រកឃើញ​ម្សៅ​ក្រាម​ពណ៍​ស​សង្ស័យថា​ ជា​គ្រឿងញៀន​ចំនួន៣កញ្ចប់​កាំភ្លើង​ឆ្នៃ​ប្រើ​ខ្យល់​០១​ដើម​ ដាវ​សាម​រ៉ៃ០១​ដើម និងឧបករណ៍​កែឆ្នៃ​សំ​រា់​ប្រើប្រាស់​មួយចំនួនទៀត​។​

​ករណី​ខាងលើ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​B