កម្លាំង​នគរបាល​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៤​នាក់​

1010
ចែករម្លែក

ដោយ​ : សុខ​សុ​ភ័​ណ្ឌ​/ ​កំពង់ស្ ៖ ពឺ​កម្លាំង​នគរបាល​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៤​នាក់ ​នៅ​ចំណុច​ភូមិ​អង្គ​តា​ឡឹ​ក ​ឃុំ​សំបូរ ​ស្រុក​សំ​រោងទង​ ខេត្តកំពង់ស្ពឺ ​។ ​ការបង្ក្រាប​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៨ ​។​

​មន្ត្រីនគរបាល​បានឲ្យដឹងថា ​ជនសង្ស័យ​ទាំង​៤​នាក់ត្រូវបាន​បង្ក្រាប​និង​ឃាត់​ខ្លួនពី​ទីតាំង​ផ្សេងគ្នា​គឺ ទីតាំង​ទី​១.​នៅ​ចំណុច​ភូមិ​ឈូក​សោម​ឃុំ​ភ្នំ​តូច​ស្រុក​ឧដុង្គ​ ។ ​ឃាត់​បាន​ជនសង្ស័យ​ពីរ​នាក់​រួមមាន ឈ្មោះ​ម៉ក់ សៀវ​ប៉ែ ប្រុស​១៦​ឆ្នាំ ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ មក​ស្នាក់​នៅផ្ទះ​របស់ និង​ឈ្មោៈ ប៊​ន ជា អាយុ​៣៤​ឆ្នាំ​ ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥​កញ្ចប់ ទូរស័ព្ទដៃ​១​គ្រឿង​។​

ប្រភព​បាន​បន្តថា បន្ទាប់មកសមត្ថកិច្ចបាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ពី​នាក់​ទៀត​​មានឈ្មោះ លៀង ឡូញ ហៅ​ឆ្លូញ ប្រុស​៣៣​ឆ្នាំ ​នៅ​ភូមិ​ឈូក​សោម ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ, និងឈ្មោះ ហេង សុវណ្ណ​រិ​ទ្ធ ហៅ ក្លិ​ច ប្រុស​៣៤​ឆ្នាំ​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ដកហូត​គ្រឿងញៀន​ចំនួន​៦​កញ្ចប ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​ទូ​រស​ព្វ័​ដៃ​១​គ្រឿង នឹង​សំភារ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់់​កំពុង​សាក់សួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​​ចាត់ការ​​តាម​និតិ​វិធី​៕​B