កម្លាំង​នគរបាល​ឃាត់ខ្លួន​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

372

(​ភ្នំពេញ​)៖​កម្លាំង​នគរ​បា​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​ល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​។​ការឃាត់ខ្លួន​នោះបាន​ធ្វើឡើង​នៅ​ចំណុច​ខ្ទម​ទុកចោល​មួយ​តាម​ផ្លូវលំ​ក្នុង​ក្រុមទី​៩​ភូមិ​ព្រែក​ទាល់​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ ទ្រី ចំរើន ភេទ​ប្រុស​អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​មាន់ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ចំរើន​ផល​៣ សង្កាត់ បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​វត្ថុតាង​ដកហូត​បានរួម​មានៈ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​មួយកញ្ចប់​ធំ និង ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-6010​។​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ទ្រី ចំរើន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕S/​ដោយ​៖​សហការី​

​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​(រូប៖នគរបាល)