កម្លាំង​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បងថ្លៃ​លួច​ទ្រព្យសម្បត្តិ​

1589
ចែករម្លែក

(កំពង់ធំ​)៖ នារី​ម្នាក់​ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​បងថ្លៃ​របស់ខ្លួន​លួច​យក​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ថ្លា ឃុំ​ច្រនាង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​ជនរងគ្រោះ​ឈ្មោះ ភួ​ន គឹមហួន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ឡាយ លាង ឃីម អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខា​ងើ​។ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ៖ លុយ​ខ្មែរ ០៨​លាន​រៀល​, លុយ​ដុល្លារ ៣៤០០​ដុល្លារ , ខ្សែ​កមាស ០១​ខ្សែ ទំងន់​មួយ​ដំឡឹង​កន្លះ​, ចិ​ញ្ជៀ​ន​មាស ០១​វង្ស ទំងន់​០៥​ជី , ខ្សែដៃ​មាស​០១​ខ្សែ ទំងន់​០១​ដំឡឹង​។​

​លោក​អនុសេនីយ៍ឯក គៀន គឿន ប្រធាន​ស្នាក់ការ​សន្តិសុខ​៦០៣ បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រកឃើញ​ជនសង្ស័យ​ឈ្មោះ ប៉ែន ស្រី​ណេង ភេទ​ស្រី អាយុ ២៨​ឆ្នាំ (​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​)
​ជា​អ្នក​ចូល​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ទាំងនេះ ដោយសារ​របង​ផ្ទះ​ជាប់​គ្នា ងាយស្រួល​ក្នុង​ការធ្វើសកម្មភាព ខណៈពេល​សមត្ថកិច្ច​កំពុង​សួរនាំ ស្រាប់តែ​ឃើញ​ជនសង្ស័យ យក​យក​ថង​ប្លា​ស្ទិ​កមួយ​ទៅ​បោះចោល​ក្រោយ​ផ្ទះ ក្រោយមក​សមត្ថកិច្ច​តាមមើល ឃើញ​វត្ថុតាង ហើយ​ធ្វើការ​ចោត​ប្រកាន់​ជនសង្ស័យ​តែម្ដង​។ វត្ថុតាង​រកឃើញ​វិញ​មាន ៖ លុយ​ដុល្លា​ចំនួន ២៨០០$ , លុយ​ខ្មែរ​ចំនួន ០៧ លាន​រៀល , ខ្សែ​កមាស​០១​ខ្សែ​មួយ​ដំឡឹង​កន្លះ , ជញ្ជៀន​មាស ០១​វង្ស ០៥​ជី , ខ្សែដៃ​មាស​០១​ខ្សែ ០១​ដំឡឹង​។​ ​សម្ភារៈ​ដែល​បាត់បង់ ៖ លុយ​ដុល្លា​ចំនួន ៦០០$ , លុយ​ខ្មែរ​ចំនួន ៥០ ម៉ឺន​។​

​បន្ទាប់ពី​សមត្ថកិច្ចរ​ក​ឃើញ​បា​នប​ញ្ចូ​ន​ជនសង្ស័យ ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​បារាយ៍​១​យប់ លុះដល់​ព្រឹក​ថ្ងៃទី​២៩ ខែ មិថុនា ឆ្នាំ​២០១៧ និង​ធ្វើការ​ដោះស្រាយ ឬ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕ ​ដោយ ៖លីនណា

កម្លាំង​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បងថ្លៃ​លួច​ទ្រព្យសម្បត្តិ​ (រូប៖ វេបសាយ)