កម្លាំង​នគរបាល​ចាប់​អ្នកលេង​ល្បែងស៊ីសង​ចំនួន​៧​នាក់​នៅ​ខណ្ឌ​សែន​សុខ​

929
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​លេងល្បែង​ស៊ីសង​ចំនួន​៧​នាក់​នៅតាម​ផ្លូវ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០១៧ ។​
​មន្ត្រីនគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បាន​ឲ្យ​ដឹងថា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​នៅ​ទូទាំងប្រទេស ក្នុង​បំណង​ដើម្បី ភូមិ សង្កាត់ មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

ប្រភព​ដដែល​បាន​បន្តថា​ល្បែងស៊ីសង ជា​មូលហេតុ​បង្ក​ឲ្យ​មាននូវ​អំពើចោរកម្ម លួច​ឆក់​ប្លន់​គ្រប់​ប្រភេទ រួមទាំង​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ​។​ចំណែក​ជន​ទាំង​៧​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ គឺជា​ក្រុមអ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់ ប្រភេទ​បៀ​។​មន្ត្រី​បាន​បន្តថា​ក្នុងការ​បង្ក្រាប​នេះ គឺមាន​ការអនុញ្ញាត​ពី តំណាង​មន្ត្រី​តុលាការ​ផងដែរ​។​

ក្រុមអ្នកលេង​ល្បែងស៊ីសង​ទាំង ៧​នាក់ ដែល​ត្រូវបាន​គេ​ឃាត់ខ្លួន​នោះ មានឈ្មោះ លឹម ដូ​ឡា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ។ ឈ្មោះ ហន គឹម​ធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បើកបរ ឈ្មោះ ស៊ិន ណេ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ឈ្មោះ ប្រាក់ សា​វិ​ន អាយុ​៣១​ឆ្នាំ មុខរបរ​កម្ម​ករបើ​ក​រថយន្ត​។ ឈ្មោះ យ៉ិ​ន សំ​អូន អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ។ ឈ្មោះ ជាង គួ​យ អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម​។ ឈ្មោះ អ៊ូ ឆែម អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​ការបង្ក្រាប​នោះ យើង​បាន​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​នៅ​កន្លែងកើតហេតុ មាន​លុយ​ចំនួន ៣៦.០០០​រៀល​,​បៀ​ចំនួន​០២​ហ៊ូរ​ម៉ូតូ​ចំនួន​៥​គ្រឿង​ទៀត​។​ជនសង្ស័យ​ទាំង​៧​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ មុនពេល​បញ្ជូនទៅ​ឲ្យ​តុលាការ​៕S/​ដោយ​៖​ហូ​សាន់​

​កម្លាំង​នគរបាល​ចាប់​អ្នកលេង​ល្បែងស៊ីសង​ចំនួន​៧​នាក់​(រូប៖វ៉េបសាយ)