កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​គ្រឿងក្រអូប​មួយកន្លែង សង្ស័យ​ជា​ផលិតផល​ក្លែងក្លាយ​

915
ចែករម្លែក

(ភ្នំពេញ) ៖ កម្លាំង​នគរបាល​ជំនាញ ប្រយុទ្ធប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​គ្រឿងក្រអូប​មួយកន្លែង ដោយ​សង្ស័យ​ជា​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្ទះ​លេខ​២០B-២០C ផ្លូវ​៣២៨ ក្រុម​២៤ ភូមិ​៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។​

​មន្ត្រីនគរបាល​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ឲ្យ​ដឹងថា ក្រោយពី​និត្យ​រួច នគរបាល​ជំនាញ ដកហូតយក ផលិតផល​មួយចំនួន ដើម្បី​យកទៅ​ធ្វើការ​ពិសោធន៍ តេស្ស ជាមុនសិន រក​ផលប៉ះពាល់​ដល់ក​ម្រឹត​ណា៕ ​ដោយ ៖លីន​ណា

កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​គ្រឿងក្រអូប​មួយកន្លែង សង្ស័យ​ជា​ផលិតផល​ក្លែងក្លាយ​ (រូប៖ វេបសាយ)