កម្លាំង​នគរបាល​ឈរជើង​ទិស​ប្រាសាទព្រះវិហារ​១៦៥​រូប​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង

392
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ឈរជើង​ទិស​ប្រាសាទព្រះវិហារ​ចំនួន​១៦៥​រូប​បានប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្ដរស័ក្ដិ​នៃ​វរ​សេនា​តូច​៧៩៣,៧៩៥​និង​១០៥​ចំណុះ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ដែល​កំពុង​ឈរជើង​នៅ​ទិស​ប្រាសាទព្រះវិហារ​។​

​ពិធី​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លៀងភា​រម្យ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​និង​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លៀងភា​រម្យ​តំណាងឱ្យ​ថ្នាក់ដឹកនាំ​បាន​សម្ដែង​នូវ​ក្ដី​នឹករលឹក​និង​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ចំពោះ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​និង​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​មេបញ្ជាការ​មេបញ្ជាការរង​នាយ​នាយរង​នគរបាល​ព្រំដែន​ទាំងអស់​។

​ទន្ទឹមនឹង​គុណសម្បត្តិ​នេះ​លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ក៏បាន​ណែនាំ​ដល់​មេបញ្ជាការ​មេបញ្ជាការរង​នាយ​នាយរង​នគរបាល​ការពារ​ព្រំដែន​។​ជាពិសេស​នាយ​នាយរង​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ជឿ​និង​ផ្ដល់​សេចក្ដីទុកចិត្ត​តែងតាំង​មុខតំណែង​និង​តម្លើង​ឋានន្ដរស័ក្ដិ​ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​បន្ថែមទៀត​ដែល​ថ្នាក់ដឹកនាំ និង​អង្គភាព​ប្រគល់ជូន​។​

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​លៀងភា​រម្យ​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​ស្ដីពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខណ្ឌ​មន្ដ្រីនគរបាល​ជាតិ​និង​ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ​និង​មធ្យោបាយ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​៕S/​