កម្លាំង​នគរបាល​ដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​ថ្នាំ​បាន​៣៨​កញ្ចប់​

529
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ កម្លាំង​នគរបាល​ដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​ថ្នាំ​បាន​៣៨​កញ្ចប់​កាលពី​យប់​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច​សំណង់​មិន​រាបរយ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ី ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ ​។​ វត្ថុតាង​ចាប់យក​រួមមាន ​ក្រាម​ព​ណ៌សរ​ថ្លា​មួយចំនួន ​ឧបករណ៍ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាពមួយចំនួន។

ចំពោះមុខ កម្លាំង​នគរបាលកំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក ​និងក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕​B/