កម្លាំង​នគរបាល​ទទួលបញ្ជា​ឱ្យធ្វើ​ផ្លូវ​វាង​បណ្ដោះអាសន្ន​ក្រោយ​គ្រោះទឹកជំនន់​នៅ​តំបន់​អានសេះ​

259
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្ដិ៍​ព្រំដែន​ត្រូវ​ជួសជុល​និង​ធ្វើ​ផ្លូវ​វាង​ជូន​ពលរដ្ឋ​ឆ្លង​កាត​បណ្ដោះអាសន្ន​។​ផ្លូវ​ឡើងទៅ​តំបន់​អានសេះ​ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ​ត្រូវបាន​ទឹកភ្លៀង​ហូរ​ជ្រោះ​បណ្ដាលឱ្យ​ខូចខាត​កាលពីពេល​កន្លងទៅ​។​

​ប្រតិបត្តិ​ការជួសជុល​ផ្លូវ​ជា​បណ្ដោះអាសន្ន​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លៀងភា​រម្យ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​និង​មានការ​ចូលរួម​ពី កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ព្រំដែន​អានសេះ​នៃ​វរ​សេនា​តូច លេខ​៧៩៣​។​

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លៀងភា​រម្យ​ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រំដែន​អានសេះ​ចំនួន​២៥​នាក់​ក្នុង​ម្នាក់​ចំនួន​៥០.០០០​រៀល​។​បន្ថែម​ពីនេះ​លោក​ប្រធាន​នាយកដ្ឋាន​ក៏បាន​ក្រើនរំលឹក​ដល់​មន្ដ្រីនគរបាល​ទាំងអស់​ត្រូវតែ​ត្រៀមលក្ខណៈ​គ្រប់ពេលវេលា​ដើម្បី​ចេញ​អន្ដរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​មាន​បញ្ហា​កើតឡើង​៕S/​