កម្លាំង​នគរបាល​បន្ត​មុជ​ទឹកស្រះ​ស្រាវជ្រាវ​រកឃើញ​ស្លាក​លេខ​ម៉ូតូ​បាន​ជិត​២០០​ស្លាក​

1792
ចែករម្លែក

​ដោយ សុផាន់​
​កណ្តាល​/៖​ដោយមាន​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ​ចំរើន​ស្នងការ​ខេត្តកណ្តាល​និង​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារ​រង​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍ រឿន ណា​រ៉ា ស្នងការរង​ខេត្តកណ្តាល​ទទួល​ផែន​កណ្តាល​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​រុករក​វត្ថុតាង​នៅ​ស្រះ​ទឹក ខាងលិច​បន្ទាយ​ភូមិ​៣ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជា​លទ្ធផល​រកឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន​១៩៨ ស្លាក​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៨ ។

​មន្ត្រីនគរបាល​ខេត្តកណ្តាល​បានឱ្យដឹងថា ស្លាក​លេខ​ទាំង​១៩៨​រួមមានៈ ភ្នំពេញ ១៣៨​សន្លឹក​, កណ្តាល ១០​សន្លឹក​, កំពង់ស្ពឺ ៧​សន្លឹក​, បន្ទាយមានជ័យ ៥​សន្លឹក​,​កំពត ៤​សន្លឹក​,​កំពង់ចាម ៤​សន្លឹក​,​បាត់ដំបង ៣​សន្លឹក​, ស្វាយរៀង ២​សន្លឹក​, ព្រៃវែង ៣​សន្លឹក​, តាកែវ ៣​សន្លឹក​, បាត់ដំបង ៣​សន្លឹក​, ឧ​ត្ត​រ​មានជ័យ ១​សន្លឹក​, ត្បូងឃ្មុំ ២​សន្លឹក​, ក្រចេះ ២​សន្លឹក​, កោះកុង ២​សន្លឹក​, កំពង់ឆ្នាំង ២​សន្លឹក​, ពោធិសាត់ ២​សន្លឹក​, ព្រះសីហនុ ១​សន្លឹក​, ស្លាក​លេខ​ចាស់ៗ ៤​សន្លឹក​, ខេមរភូមិន្ទ ១​សន្លឹក​, ស្លាក​លេខ​រថយន្ត ២(៤​មុខក្រោយ​), ដុំ​សោ​ម៉ូតូ ៦​សន្លឹក​។​

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​បន្ទាប់​ធ្វើការ​សួរនាំ​ក្រុម​ទទួលផល​ចោរកម្ម​រួច​ពួកវា​បាន​ឆ្លើយ​សារភាពថា​ស្លាក​លេខ​ជាច្រើន​ដែល​ពួកវា​យកមក​ផ្លាស់ប្តូរ បាន​គប់​ចោល​ទៅក្នុង​ស្រះ​ទឹក និង​ដើមឈើ ទើប​កម្លាំង​សមត្ថកិច្ច​ខេត្តកណ្តាល បន្តរ​ធ្វើការ​រុករក​ស្រាវជ្រាវ ។​

សូម​រំលឹកថា​៖​នៅ​រសៀល​ថ្ងៃទី​១៤​មីនា​លោក​ឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ក្រុម​ទទួលផល​ចោរកម្ម​ទាំង​០៦​នាក់ ក្រោម​បទ​ចោទ​” ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស​” តាម​មាត្រា​៣៩៩ មាត្រា​៤០០ និង​មាត្រា​៤០១​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ។

​សូម​រំលឹក​ផងដែរ​ថា​ក្នុង​រយៈពេល​បី​ថ្ងៃ​កម្លាំង​ព្រហ្ម​ទ​ណ​កំរិតធ្ងន់​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទោ​អ៊ា​វ​ចំរើន​ស្នងការ​នគរបាល​ខេត្តកណ្តាល​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​រឿន​ណា​រ៉ា​ស្នងការរង​នគរបាល​ខេត្តកណ្តាល​ទទួលបន្ទុក​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ក្រុមចោរប្លន់​ជនសង្ស័យ​៦​នាក់។

​ទាក់ទិន​ករណី​វាយ​ប្លន់​យក​ម៉ូតូ​និង​បន្ត​ពន្លាត​ដែន​សមត្ថកិច្ច​ចុះ​ឆែកឆេ​ទីតាំង​ទទួលផល​ចោរកម្ម​ចំនួន​០៥​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង ហើយ​បាន​ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម​បាន ៦​នាក់​ថែមទៀត សរុប​ឃាត់ខ្លួន​បាន​១២​នាក់ រួម​នឹង​វត្ថុតាង​ម៉ូតូ​១៦​គ្រឿង ស្លាក​លេខ​មួយចំនួនធំ ព្រមទាំង​សម្ភារៈ​ពាក់​ព​ន្ធ័​និង​ផ្លាស់ប្តូរ​មួយចំនួនធំ​ទៀត​៕S/

​កម្លាំង​នគរបាល​បន្ត​មុជ​ទឹកស្រះ​ស្រាវជ្រាវ​រកឃើញ​ស្លាក​លេខ​ម៉ូតូ​បាន​ជិត​២០០​ស្លាក​