កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

867
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ដៃជើង​របស់​មេខ្លោង​លក់​គ្រឿងញៀន​សកម្ម​ក្នុង​មូលដ្ឋាន​ផង ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ល្បាត​ប្រទះ​ជួប​ចាប់​ឃាត់ខ្លួន​បាន រួមជាមួយ​ឧបករណ៍​ជក់​មួយចំនួនទៀត កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះល្វែង​មួយ​ទុកចោល ក្នុងភូមិ​ថ្មគោល​៣ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។

​ជនសង្ស័យ​ទាំង​២​នាក់ ទី​១ ឈ្មោះ ឈាន នាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ដើរ​លក់​ថ្នាំញៀន​ឲ្យ​ថៅកែ ម្នាក់ទៀត ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​ដីក្រហម ឃុំ​ថ្នល់កែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​ដៃជើង របស់​កម្មករ​ជន​លក់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​។ ទី​២ ឈ្មោះ ឈិន ភា​រុណ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សន្តិសុខ​ឯកជន ស្នាក់​នៅតាម​កន្លែងធ្វើកា​រ ក្នុង​ខណ្ឌទួលគោក មានស្រុក ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​អ្នកប្រើប្រាស់​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល ក្រោម​បញ្ជា​របស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ពោធិ​សែន​ជ័យ តែងតែ​ដាស់តឿន រំលឹក ជម្រុញ​ឲ្យ​កម្លាំង​នគរបាល ចំណុះ​អធិការដ្ឋាន យកចិត្តទុកដាក់ បង្ក្រាប ទប់ស្កាត់​បទល្មើស ក្នុង​មូលដ្ឋាន ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ អនុញាតិ​ពី​លោក សាន ប៉ែត នាយប៉ុស្តិ៍​រដ្ឋបាល កម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ប្រទះ​ជួប​ជនសង្ស័យ​២​នាក់ ហើយ​ឃាត់ខ្លួន​បាន រួមជាមួយ​វត្ថុតាង​មួយចំនួន​។​

​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សុំ​រឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​៕