កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង

606
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ : កាលពី​ម៉ោង​9​យប់​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ លើ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ឆក់​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ដោយ​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​នៅ​ចំណុច ផ្លូវ​៦០​ម៉ែត្រ ភូមិ​៧ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អ៊ុ រ៉ា​ឌី ហៅ រិ​ទ្ធ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ មិន​ពិតប្រាកដ មុខរបរ រើស​អេតចាយ (​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​) ។ ពីបទ​លួច មាន​ស្ថាន​ទម្ងន់ទោស (​ឆក់យក​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​) ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ាក ចាន់​សុខ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវ​លេខ​១៦១ សង្កាត់ បឹង​ព្រលឹត ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ មុខរបរ រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា ។​

​ចំពោះ​វត្ថុតាង​ចាប់យក មាន​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ៖ ម៉ាក​អាយ​ហ្វូ​ន​សិច​ផ្លើស ពណ៌ខ្មៅ និង ម៉ាក​អាយ​ហ្វូ​ន​សេ​វែ​ន​ផ្លើស ចំពោះ​ទូរស័ព្ទដៃ​បានប្រគល់​ឲ្យ​ម្ចាស់​ដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​B