កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ធ្វើការ​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់ ពីបទ​រក្សាទុក​សារធាតុ​ញៀន​

480
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ : កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បានធ្វើការ​ល្បាត ពួនស្ទាក់ នៅក្នុង​មូលដ្ឋាន ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់ ពីបទ​រក្សាទុក​សារធាតុ​ញៀន កាលពី​ព្រលប់​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ទឹកស្អុយ ផ្លូវលំ ភូមិ មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​លោក​តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់ ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​១-​ឈ្មោះ ទេព ផានិត ហៅ ខ្មិ​ច ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល​ក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​១ ។ ទី​២-​ឈ្មោះ អឿន សុផាន់​ណា ហៅ​ប៉ែក ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​អ៊ុត​ម៉ូតូ ទីលំនៅ​សង្កាត់ ស្ទឹងមានជ័យ​ទី​១​។​

​ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន​ ក្រាម​ព​ណ៌ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​២ កញ្ចប់​ថង់​តូច និង ម៉ូតូ​០១​គ្រឿង​ម៉ាក សេ​១២៥ ពណ៍​ខ្មៅ សេរី​២០១៣ ពាក់​ស្លាក លេខ​ភ្នំពេញ 1CB 3352 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕​B