កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​៦​កញ្ចប់​នៅ​តំបន់​មិន​រៀបរយ​

376
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បានល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន ដោយមាន​ការបញ្ជារ​ផ្ទាល់​ពី​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រំលងអាធ្រាត្រ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ថ្នាំ​៦ កញ្ចប់​ថង់​តូច នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ភា វណ្ណៈ ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិព្រែក​តា​នូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ៦ កញ្ចប់​ថង់​តូច និង ទូរ​សព្ទ​ដៃ​ចាស់​ចំនួន ០១ គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕​B