កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​និង​ថ្នាំញៀន​ទំងន់​២​ក្រាម​

1143
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ឆ្មក់​បង្ក្រាបបាន ខណៈពេល​ជនសង្ស័យ ដែលជា​មេ​ចែកចាយ​គ្រឿងញៀន បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ដែលជា​មធ្យោបាយ​ជិះ​ដឹក​ថ្នាំញៀន យកទៅ​ចែកចាយ​បន្តរ​អោយ​ម៉ូយ​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​ជាប់​ប្រឡាយ​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ​ស្មើរ​និង​ទំងន់​២​ក្រាម នៅក្នុង​កែបម៉ូតូ​របស់​ជនសង្ស័យ ហើយ​ក៏បាន​បញ្ជូនមក​ប៉ុ​ស្ត៍​នគរបាល​ស្ទឹងមានជ័យ​ទី​១ ដើម្បី​ធ្វើការ​សាកសួរ និង​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក YAMAHA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1G Q0903​។​

​ក្រោយពី​សមត្ថកិច្ច​បាន​សាកសួរ​ជនសង្ស័យ បាន​សារភាពថា ថ្នាំញៀន​ខាងលើនេះ ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន ដោយ​រូបគេ​បាន​ទិញ​ពី​ជនសង្ស័យ​ម្នាក់ទៀត ក្នុង​តំលៃ​៦០​ដុល្លារ សម្រាប់​យកមកចែក​ចាយ​បន្តរ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ចន្ថា ដា​លុច អាយុ ១៨ ឆ្នាំ មុខរបរ សេ​វិ​ស​ក្នុង​ក្លិប​ស្នាក់នៅ​ផ្លូវលំ​ផ្ទះ​លេខ​២៥៨ ភូមិ​មានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ ហើយ​ធ្វើការ​ដកហូត​បាន​ក្រាម​សរ​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​ក្រាម នឹង​ម៉ូតូ​ជនសង្ស័យ​មួយគ្រឿង​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​មានជ័យ ឃាត់ខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​បន្ត​៕