កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្នួល បង្ក្រាប​បទល្មើស​នេសាទ​

940
ចែករម្លែក

ត្បូងឃ្មុំ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្នួល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៧ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ (​ស្បៃ​មុង​) នៅ​ចំនុច​បឹង​ពោងពាយ ក្រោយ​ភូមិ​ជើង​ច្រង់ ឃុំ​ទួល​ស្នួល ព្រុំ​បទ​ល់​ឃុំរ​ការ​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​បង្ក្រាបបាន​លប​ស្បៃ​៧ លប ស្មើនឹង​៧០​ម៉ែត្រ ព្រួល ប្រវែង ៦៤០ ម៉ែត្រ​នឹង​កូន​ត្រី​ចំរុះ ប្រមាណ​១៥០ គីឡូក្រាម​ប្រលែង​ក្នុង​បឹង​វិញ​។​

​លប​នឹង​ព្រួល​ត្រូវបាន​ដឹក​យកមក​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្នួល​៕ ដោយ​៖ សហការី​