​ចាប់​កូនជ្រូក​ដឹក​ឆ្លងដែន​ពី​វៀតណាម​ខុសច្បាប់​ បញ្ជូន​ឱ្យ​ជំនាញ​ពេទ្យសត្វ​

733
ចែករម្លែក

វ៉ៃ​គោ-​ខេត្តស្វាយរៀង​៖​ ទោះបីជា​ចេញ​សេចក្តីណែនាំ​ពី​ក្រសួង​និង​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​ ឱ្យមាន​ការ​ទប់​ស្កាត់​ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ ​នៅតែ​ឈ្មួញ​ទុច្ចរិត​នៅតែ​បន្ត​លួច​ដឹកនាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ដំបូក​កោះ ​ស្ថិតនៅ​ភូមិព្រែ​កពក ឃុំ ថ្នា​ធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង​។

​លោក​ប៉ែន​ ច​ន្ធី​ ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​មន្ទីរ​កសិក​ម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្ត​បាន​ឲ្យ​ដឹងថា​ ករណី​ឈ្មួញ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​នេះ​គឺ​នាំចូល​តាម​ច្រករបៀង​ដំបូក​កោះ ​ស្ថិតក្នុង​ភូមិ​ព្រែ​កពក ​ឃុំ​ថ្នា​ធ្នង់​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​

ពួកគេ​បាន​ដឹក​ឆ្ពោះទៅ​ឃុំ​អណ្តូង​ពោធិ​ ស្រុក​រមាសហែក​ ក៏ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​ចុះ​ស្ទាក់ចាប់​ឃាត់​ឈ្មួញ​ដឹក​ជ្រូក​និង​កូនជ្រូក​១១​ក្បាល​ កាលពី​វេលា​ម៉ោង​៣​​ទៀបភ្លឺ​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ផ្លូវលំ​ ស្ថិតនៅ​ភូមិត្រពាំង​ធំ ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​

​ឈ្មួញ​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ម៉ូតូ​នោះ​មានឈ្មោះ ឯក សុខ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ រាម​សេនា ឃុំ អណ្តូង​ពោធិ៍ ស្រុក រមាសហែក ខេត្តស្វាយរៀង​។​លោក​ប៉ែន​ចន្ទី​បន្តទៀតថា ​ជ្រូក​ទាំង​១១​ក្បាល​នេះ​មន្ត្រី​ជំនាញ​បាន​បញ្ជូនមក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្ត ហើយ​បាន​បូម​ឈាមជ្រូក​យកទៅ​ពិ​និត្យនៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​​សុខភាព​សត្វ​និង​សុខភាព​សត្វ​ក្រសួងកសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​។​ហើយ​បើ​រកឃើញថា មាន​ផ្ទុក​ជំងឺប៉េស្ត​អា​ហ្វិ​ក​ឬ​ជ្រូក​ត្រជៀក​ខៀវ​យើង​នឹង​កម្ទេចចោល​។​ក៏ប៉ុន្តែ​បើ​គ្មាន​ផ្ទុកមេរោគ​ទេ​ មន្ត្រី​ជំនាញ​នឹង​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់​ពេទ្យសត្វ​៕S/​Ha