កម្លាំង​នគរបាល​ល​ខណ្ឌមានជ័យ​បាន​ចុះបង្ក្រាប​សំបុក​ចែកចាយ ចាប់ខ្លួនបាន​៤​នាក់ និង​ថ្នាំញៀន​ចំនួន​២៥​កញ្ចប់

1230
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ល​ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប​សំបុក​ចែកចាយ ក្នុងនោះ​ចាប់ខ្លួន​មនុស្ស ៤​នាក់ និង​ថ្នាំញៀន ចំនួន​២៥​កញ្ចប់ ហើយ​យកមក​សួរនាំ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ល​ថ្ងៃទី​២២ ខែ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត រ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក តេង ស៊ី​ណូ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ ម៉ៅ សុភ័ក្ត្រ ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ វត្ថុតាង​ដកហូត​បានរួម​មាន ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ២២​កញ្ចប់​(​ថង់​តូច​) និង ទូរស័ព្ទដៃ (​ចាស់​) ចំនួន​១ គ្រឿង​។ ជនសង្ស័យ​ទី​២ មានឈ្មោះ វង្ស ពៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កញ្ចប់​ថង់​តូច សង្ស័យ​មាន​សារធាតុ​ញៀន​ឃាត់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​លក់​នៅ​លើផ្លូវ​៦០​ម៉ែត្រ​។ ជនសង្ស័យ​ទី​៣​មានឈ្មោះ យី វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​លេខ​៤៩ ផ្លូវជាតិ​លេខ​២ ស្ថិតនៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ និង​ជនសង្ស័យ​ទី​៤ មានឈ្មោះ អិ​ល មួយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​រយៈពេល​ជាង​មួយឆ្នាំ​។​

​លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បញ្ជាក់ថា កម្លាំងចំរុះ​អធិការដ្ឋាន​និង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ បាន​ល្បាត​ក្នុង​មូលដ្ឋាន ជាពិសេស​តំបន់​ស្មុគស្មាញ ដែល​តែងតែ​លួច​លក់​ជួញដូរ​គ្រឿងញៀន ហើយ​រយៈពេល​២​ថ្ងៃ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​២​នាក់ និង​ថ្នាំញៀន​សរុប​និង​ដកហូត​វត្ថុតាង​មាន​ម្សៅ​ថ្នាំ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២៥​កញ្ចប់​ថង់​តូច សង្ស័យ​មាន​សារធាតុ​ញៀន និង​បុរស​សង្ស័យ​២​នាក់ បា​នប​ញ្ជូ​ល​ទៅ​សង្គមកិច្ច​ក្រុង​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន ដោយ​មុន​ធ្វើ​ការឃាត់​ជនសង្ស័យ គឺ​កម្លាំង​ល្បាត​មកដល់​ចំណុច​តំបន់​សំណង់​មិន​រៀបរយ ប្រទះឃើញ​ជនសង្ស័យ​កំពុង​ឈរ​លក់​គ្រឿងញៀន​នៅ​ផ្លូវ​៦០​ម៉ែត្រ ហើយ​និង​នាំខ្លួន​យកមក​នគ​របស់​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ​។​

​លោក​អធិការ​ខណ្ឌ​បាន​បញ្ជាក់ថា យើង​រឹតបន្តឹង​នគរបាល​ប៉ុស្តិ៍​មាន​ចំនួន​២ នៅលើ​ផ្លូវ​៦០​ម៉ែត្រ​មាន​សង្កាត់​ចាក់អង្រែលើ និង​សង្កាត់​ចាក់អង្រែ​ក្រោម​ដោយ​ជា​តំបន់​ស្មុគស្មាញ និង​សំណង់​មិន​រៀបរយ​ដូចជា​ត្រីងៀត​ឆ្លៀត​ពង​អ៊ីចឹង មានន័យថា ពេល​សមត្ថកិច្ច​យើង​ឆ្មក់​ចាំមើល ពួក​ជនសង្ស័យ​មិន​ហ៊ាន​ចេញមក​លក់​ទេ តែ​ពេល​សមត្ថកិច្ច​មិន​នៅ គឺ​តែងតែ​មក​លួច​លក់ ហើយ​ការបង្ក្រាប​ដូច​ភ្លៀងរ​លីម​មិន​ឲ្យ​ខក​ខាត ទោះបី​បាន​ព័ត៌មាន​តាម​ប្រភព​ណាក៏ដោយ ឲ្យ​លឺថា​មានការ​ជួញដូរ​គ្រឿងញៀន គឺ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ប្រតិបត្តិ​ភ្លាម​តែម្ដង​៕ ល​