កម្លាំង​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ជន​ស​ង្ស័​២​នាក់ ជាមួយ​គ្រឿងញៀន​៩​កញ្ចប់​

1253
ចែករម្លែក

(​កណ្តាល​) ៖ កម្លាំង​នគរបាល​ស្រុក​ស្អាង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​គ្រឿងញៀន​៩​កញ្ចប់ កាលពី​ម៉ោង​១​និង​៤៥​នាទី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ លេខ​៣ ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទី​១-​ឈ្មោះ អ៊ឹម លីដា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ជាងសំណង់ ទីលំនៅ​ភូមិ លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។ ទី​២-​ឈ្មោះ ហ៊ី ហ៊ីម ភេទ ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ លេខ​៣ ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។ វត្ថុតាង​ចាប់យក​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៩​កញ្ចប់​តូច ទូរស័ព្ទ​ចំនួន ០១ គ្រឿង​ម៉ាក​ណូគា​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អ៊ឹម លីដា បាន​សារភាពថា ខ្លួន​បាន​ទៅ​ទិញ​គ្រឿងញៀន ចំនួន ០១​កញ្ចប់ ក្នុងតម្លៃ ៧៥០០០៛ (​ប្រាំពីរ​ប្រាំ​ពាន់​រៀល​) ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​ភូមិ វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​យកទៅលក់​បន្ត​។ ចំណែក​ឈ្មោះ ហ៊ី ហ៊ីម ធ្លាប់​ជាប់ពន្ធនាគា​ខេត្តកណ្តាល រយៈពេល​០១​ឆ្នាំ​០៣​ខែ ពីបទ រក្សា​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ចាប់ពី​ឆ្នាំ​២០១៣ បាន​ដោះលែង​ពី​ពន្ធនាគារ​វិញ​នៅ​ឆ្នាំ​២០១៤៕L ដោយ​៖ លីន​ណា​