កម្លាំង​នគ​បាល​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​តៅហ៊ូ​កន្លែង​, សង្ស័យថា ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​

1339
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដឹកនាំ​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​តៅហ៊ូ ដ៏​ធំ​មួយ​ស្ថិតក្នុង​ភូមិគ្រឹះ​ស្កៃ​ស្កៃ​មួយកន្លែង ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ នា​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​។​

​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​តៅហ៊ូ ដ៏​ធំ​មួយ​ស្ថិតក្នុង​ភូមិគ្រឹះ​ស្កៃ​ស្កៃ ខាងលើ គឺ​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ មា​ជ សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែង ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​។​

​ប្រភពពី​មន្ត្រី​ខាងលើ​បាន​ឲ្យ​ដឹងថា ការចុះពិនិត្យ​ទីតាំង​ខាងលើ គឺ​ដើម្បី​ពិនិត្យមើល​ទៅលើ​គុណភាព​តៅហ៊ូ ថា​ជា​ទំនិញ​ដែលមាន​គុណភាព ឬ​គ្មាន ឬ​មាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ដំណើរ​ការចុះពិនិត្យ ខណៈ​មន្ត្រី​ជំនាញ​កាំកុងត្រូល​កំពុង​ពិនិត្យ​លើ​គុណភាព​ទំនិញ ដែលមាន​ក្នុង​ទីតាំង​ខាងលើ​ផងដែរ​។​

​បើតាម​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​លួច​បង្ហើប​ថា សង្ស័យ​ទីតាំង​ភូមិគ្រឹះ​ស្កឹមស្កៃ​ដែល​ធ្វើ​តៅហ៊ូ​មួយកន្លែង​ខាងលើនេះ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ដោយសារ​ទីតាំង​ធ្វើ​តៅហ៊ូ​នេះ គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​នោះទេ ហើយ​ពេល​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​តៅហ៊ូ​ក៏មាន​ការ​លាក់​បាំងបិទ​ទ្វា​ចាក់សោរ​ទ្វាររបង​យ៉ាង​តឹងរឹង​។​

​ទោះយ៉ាងណា​យើង​មិនទាន់​ទទួលបាន​របាយការណ៍​លម្អិត​ពី​ការពិនិត្យ​មើល​ទៅលើ​គុណភាព​តៅហ៊ូ ថា​ជា​ទំនិញ​ដែលមាន​គុណភាព ឬ​គ្មាន ឬ​មាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ឬ​យ៉ាងណា​នោះទេ​៕ ល​