កម្លាំង​នរគ​បាល​ខណ្ឌឫស្សីកែវ ឃាត់​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​បាន ២១​កញ្ចប់​

1134
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នរគ​បាល​ខណ្ឌឫស្សីកែវ ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​ឃាត់​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​បាន​២១​កញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ ត្រង់ចំណុច​សំណង់​មិន​រាបរយ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​ប្រតិបត្តិការ​ខាងលើ​ដឹកនាំ​ដោយ​លោក ម៉ៅ ចាន់​ថុ​ន នាយផ្នែក​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ង្វៀង ធី​ងុ​ក ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)​។ វត្ថុតាង​ដកហូត​មាន​: ក្រាម​ព៌​ណសរ​ថ្លា​ចំនួន​២១​កញ្ចប់​តូច​។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​៕ ល​