កម្លាំង​នាយដ្ឋាន​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឃាត់ខ្លួន​ជនជាតិ​ចិន ២៨​នាក់ ក្នុង​វីឡា​ធំ​ស្កឹមស្កៃ

1292
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​នាយដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ឃាត់​បាន​ខ្លួន​ជនជាតិ​ចិន ២៨​នាក់ ពាក់ព័ន្ធ​បទល្មើសជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ប្រតិបត្តិការ​នេះ មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ នគរបាល​បញ្ជាក់ថា សមត្ថកិច្ច​ដកហូត​សម្ភារពាក់ព័ន្ធ បទល្មើស​ជាច្រើន​។

​បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​២៨​នាក់​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នាយដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នាំយកទៅ​ធ្វើការ​សាកសួ​រ​៕ ល​/Ha