កម្លាំង​ប៉ុស្តិ៍​ចោមចៅ​២ បង្ក្រាប​ចាប់​ជនសង្ស័យ​បាន​៤​នាក់ និង ថ្នាំញៀន​២៨​កញ្ចប់​

862
ចែករម្លែក

​ដោយៈ​ចាន់តូ​ / ​ភ្នំពេញ ៖ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ តែងតែ​ដាស់តឿន និង​ជម្រុញ​ឲ្យ​កម្លាំង​នគរបាល​តាម​បណ្តា​ជំនាញផ្នែក ប៉ុស្តិ៍​រដ្ឋបាល ធ្វើយ៉ាងណា បង្ក្រាប បង្ការ ទប់ស្កាត់​រាល់​បទល្មើស កើតឡើង​ក្នុង​មូលដ្ឋាន ដើម្បី​រក្សា​សន្តិសុខ សុ​វត្ថិភាព ការរស់នៅ​របស់​ពល​រដ្ឋ​ប្រកបដោយ​ស្ថេរភាព សន្តិសុខ​ក្នុង​មូលដ្ឋាន ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ក្រោម​បញ្ជា​ពី​លោក អធិការ​ខណ្ឌ ស្រាវជ្រាវ ឈានដល់​ចុះ​ប​ង្រា​ប​ចាប់​ជនសង្ស័យ ពាក់ព័ន្ធ​គ្រឿងញៀន បានជា​បន្តបន្ទាប់ ហើយ​នៅវេលា​ម៉ោង ៨​និង​៤៥​នាទី​យប់​ថ្ងៃទី​២៦ កម្លាំង​បើក​ប្រតិបត្តិការ ចាប់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ ស្រី​៣​នាក់ រួមជាមួយ​ថ្នាំញៀន​ចំនួន​២៨​កញ្ចប់ នៅត្រង់ចំណុច ផ្ទះ​លេខ​១៨ ជាន់​ទី​១ ផ្លូវលំ ក្រុមទី​២ ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិកា​រ​ខាងលើ ឃាត់ខ្លួន​ជនសង្ស័យ​បាប​៤​នាក់ ៖ ទី​១ ឈ្មោះ ជី​ម វាសនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ​ត្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ។ ទី​២ ឈ្មោះ តាន់ មិនា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ​ទី​២ ។​ទី​៣ ឈ្មោះ សេង ញ៉ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​កំបុត សង្កាត់​ចោមចៅ​ទី​២ ។ ទី​៤ ឈ្មោះ រស់ សុភ​ក្រ័ ភេទ​ស្រី អាយុ​៣៤ ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន ថ្នាំញៀន​ចំនួន​២៨​កញ្ចប់ ក្នុងនោះ​មាន​៣​កញ្ចប់​ធំ និង​ឧបករណ៍ សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត ។​

​ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​B