កម្លាំង​ប៉ុស្តិ៍​ឫស្សីកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជាក់ស្តែង ករណី​ជួញដូរ​គ្រឿងញៀន​

1091
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​ម៉ោង​១១​កន្លះ​យប់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​បេតុង ក្រុមទី​១១ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ កម្លាំង​ប៉ុស្តិ៍​ឫស្សីកែវ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​ជាក់ស្តែង​ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ ភុ​ក សុខ​លាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​) ទី​២.​ឈ្មោះ​សៀក វិវឌ្ឍន៍ ហៅ​អា​វឌ្ឍន៍ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ស្ពា​ប​ខ្ពស់ សង្កាត់​គីឡូ​ម៉​ត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(​ប្រើប្រាស់​) ទី​៣.​ឈ្មោះ ពុធ បណ្ឌិត ហៅ​អា​ហ្វុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៨H2 ផ្លូវលំ ក្រុមទី​១០ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(​ប្រើប្រាស់​)​។ សម្ភារៈ​ដកហូត​រួមមាន​៖ ម្សៅ​ក្រម​សរ​ថ្លា​ចំនួន​០៨​កញ្ចប់​ថង់​តូច​។​

​បច្ចុប្បន្ន​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​សាកសួរ​យក​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕