កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​មួយកន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

1783
ចែករម្លែក
  • 366
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ និង​ចុះបង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​មួយកន្លែង ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នា្ក​ក់ និង​វត្ថុតាង​ម្សៅ​សម្រាប់​ផ្សំ​ធ្វើ​គ្រឿងញៀន សរុប​ចំនួន​៨៩​កញ្ចប់​ធំ និង​សម្ភារៈ​មួយចំនួនទៀត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះល្វែង បុរី​ពិភពថ្មី ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រតិបត្តិ​ការណ៍​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី នាយរង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារីបុត្រ សត្យា នាយរង​មន្ទីរ និង​ដោយមាន​ការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួមជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​។​

​សមត្ថកិច្ច​ប្រាប់ថា ចំពោះ​វត្ថុតាង​ទាំងអស់​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៦៩​កញ្ចប់​ធំ​ល្មម និង​២០​ដុំ​ធំៗ ដែល​បិទ​ស្តុក និង​ខ្ចប់​ដោយ​សំបក​កញ្ចប់ សង្ស័យ​ជា​សារធាតុ​ញៀន​។ ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ឃិន ម៉ាប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​ផលិត​គ្រឿងញៀន រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់​។​

​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវ​នាំទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ចំណែក​ម្ចាស់​ទីតាំង​រត់គេចខ្លួន​បាត់​៕ ល​