កម្លាំង​មហា​សាមគ្គី របស់​ប្រជាជន​គឺជា មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដើម្បី​អភិវឌ្ឍ​មាតុភូមិ​

700

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ គឺជា​ខួប លើក​ទី​៤០​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​-​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា​បច្ចុប្បន្ន រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ កម្ពុជា ( ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨) ប្រជាជន​កម្ពុជា ទូទាំង ប្រទេស​បាន​អបអរសាទរ និង ចូលរួម​ប្រារឰ​ពិធី​នេះ ប្រកបដោយ​ក្តី មោទនភាព ជាទីបំផុត ។ ពិធី​រំឭក​ខួប អនុស្សាវរីយ៍​នេះ​បានធ្វើ​ឡើង​ក្នុង បរិយាកាស​ដែល កម្ពុជា​យើង​ទើបតែ សម្រេចបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នោះ​គឺ​ការបោះឆ្នោត​ជ្រើស តាំង​តំណាង រាស្ត្រ​សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ការបង្កើតឡើង​រាជរដ្ឋាភិបាល​នីតិកាល ទី​៦ ការត្រៀម​លក្ខណសម្បត្តិ​ដើម្បី ចូលរួម អបអរ​ខួប​លើក​ទី​២០​នៃ​ការបញ្ចប់​សង្គ្រាម នៅ​កម្ពុជា​តាមរយៈ នយោបាយ ឈ្នះ ឈ្នះ (២៩ ធ្នូ ឆ្នាំ​១៩៩៨ – ២៩ ធ្នូ ២០១៨) និង​ការ រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ ទិវា​មហា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០១៩) ។
​ ​
​រំលឹក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍ នៃ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​យើង​ក៏ត្រូវ មើលឃើញ​នូវ ដំណើររឿង​រ៉ាវ​ជា​ប្រវត្តិសាស្ត្រ​ប្រកប ដោយ​សោកនាដកម្ម​ដែល​មាតុភូមិ កម្ពុជា​យើង​បាន​ឆ្លងកាត់​នាពេល​កន្លង មក ។ កម្ពុជា​ជា​ទឹកដី​ដែល​ធ្លាប់​ស្គាល់​តែ​សុខសន្តិភាព ប្រជាជន​កម្ពុជា​ដែល ធ្លាប់តែ​រស់នៅ​ជួបជុំ​មូលត្រកូល​ប្រកប ដោយ​ភាព​សុខក្សេមក្សាន្ត និង សុភមង្គល​ត្រូវបាន​រុញច្រាន​ឱ្យ​ធ្លាក់​ទៅ ក្នុង​គ្រោះ​នៃ​កល​យុគ ក្រោយពី​បន​ក្បត់ លន់ នល់ គាំទ្រ​ដោយ​អាម៉េរិក​បានធ្វើ រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃ ទី​១៨ ខែមីនា ឆ្នាំ ១៩៧០​។ ឆ្លងកាត់​ភ្លើងសង្គ្រាម​អស់ រយៈពេល​៥​ឆ្នាំ និង​១​ខែ ទឹកដី​កម្ពុជា ក៏ត្រូវ​បាន រំដោះ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ។ ប៉ុន្តែ​សមិទ្ធផល​នេះ ត្រូវ​បន​ក្បត់ ប៉ុលពត​ឆក់​ប្លន់​យក​ហើយ ឡើងកាន់​កាប់​អំណាច​បង្កើតឡើង​នូវ របប​ប្រល័យពូជសាសន៍ កម្ពុជា​ប្រជាធិបតេយ្យ និង​បានប្រែក្លាយ​មាតុភូមិ កម្ពុជា​ដែល​រងគ្រោះ​ខ្ទេចខ្ទាំ​ដោយ​ភ្លើង សង្គ្រាម​ហើយ​នោះ ឱ្យក្លាយ​ទៅជា​វាល ពិឃាត ជា​ផ្នូរ​កប់​សាកសព​មនុស្ស​ជា​គុក​ឥត ជ​ញ្ចាំ​ង​។ ទឹកដី​កម្ពុជា​ទាំងមូល ត្រូវបាន​ក្រាល​គ្រប​ជន់​ជោរ ជោកជាំ ដោយ​ឈាម និង​ទឹកភ្នែក ។ ប្រជាជន ដែលមាន​ភ័ព្វវាសនា​មិនទាន់​ត្រូវបាន អង្គ​ការយកទៅ​សម្លាប់ ត្រូវ​រស់នៅ​ជា ទាសករ ជា​សត្វ​តិរច្ឆាន ជា​មនុស្ស​នៃ សម័យ បុព្វកាល ។ មេដឹកនាំ​នៃ​របប កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ហៅ​ខ្លួន ឯង​ថា ជា​អង្គការ តាំងខ្លួន​ឯង​ថា ជា​មគ្គុទ្ទេសក៍​ជា មេដឹកនាំ​ដែលមាន​ភាព អស្ចារ្យ​ជាង យុគសម័យ​នៃ​ចក្រភព​អង្គរ តាមពិត គឺជា​ឃាតករ ប្រល័យពូជសាសន៍ ។ ក្នុង​សភាព​ដ៏​គ្រោះថ្នាក់ បែបនេះ​ជនរងគ្រោះ​កម្ពុជា​បាន​ស្រែក ដង្ហោយ​រក​ការជួយ​សង្គ្រោះ​។ ជា​ពិត ណាស់​បើ​គ្មាន​ការជួយ​សង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា ទេ​ប្រជាជាតិ​មួយ​នេះ នឹងត្រូវ​រលាយ​ផុត​ពូជ​ទាំងស្រុង​ពីលើ​ភពផែនដី​ហើយ​មាតុភូមិ ដ៏​កម្សត់​មួយ នេះ​នឹង​ក្លាយ​ជាទី​កប់​សាកសព​ប្រជាជន កម្ពុជា​ទាំងមូល​តែម្តង ។​
​ ​
​ប៉ុន្តែ​ជា​ភ័ព្វ​សំណាងល្អ​របស់ ជាតិ​យើង​ដោយសារ​កម្លាំង​អ្នកស្នេហាជាតិ​ដ៏​បរិសុទ្ធ​ដែល នៅរស់​រានមាន ជីវិត​ពី​ការកាប់សម្លាប់​នៃ​របប​ដ៏ ឃោរឃៅ​នេះ បាន​រត់គេចខ្លួន និង​ធ្វើ ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ ។ អ្នកស្នេហាជាតិ​ទាំងនោះ បាន​ប្រមូល ផ្តុំគ្នា​បើក​មហាសន្និបាត​ពីថ្ងៃ​ទី​២៧ – ៣០ ខែវិច្ឆិកា ឆ្នាំ​១៩៧៨ ដើម្បី​បង្កើត រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅ​ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​ចក្រី ហេង សំរិន សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម និង​សម្តេច​តេ​ជោ ហ៊ុន សែន ។ មហា មិ​ទ្ទីង​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន ប្រារឰឡើង ដោយបាន​ប្រកាស​ចេញ គោលនយោបាយ “១១​ខ​” បំផុស និង ប្រមូលផ្តុំ​កម្លាំង​ប្រជាជន ពី​គ្រប់ទិសទី​ក្រោកឈរឡើង​រួបរួមគ្នា​ក្រោម ទង់​មហា​សាមគ្គី​ជាតិ និង​ដោយ​មានការ ជួយឧបត្ថម្ភ​ទាន់ពេលវេលា​ពី​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម​ព្រមទាំង​មិត្ត​ភ័ក្តិ ទាំងឡាយ​ដែល​ស្រឡាញ់​សន្តិភាព និង​យុត្តិធម៌​នៅលើ​សកល លោក​យើង​បាន វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ឱ្យ​បរាជ័យ​នៅ​ថ្ងៃទី​៧​មករា​ឆ្នាំ​១៩៧៩ ។​

​ក្រោយ​ថ្ងៃ​រំដោះ រដ្ឋអំណាច ប្រជាជន​ត្រូវបាន​បង្កើតឡើង និង​បាន​ខិតខំ​ស្តារ​ឱ្យ​រស់​ឡើងវិញ នូវ​ខឿនសេដ្ឋកិច្ច សង្គម​ដែល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ឱ្យ មាន​សន្ទុះ​រីកចម្រើន និង​អភិវឌ្ឍន៍​ប្រកប ដោយ​ស្ថិរភាព​រហូតមកដល់​បច្ចុប្បន្ន ។ ក្នុង​រយៈពេល ៤០​ឆ្នាំ កន្លងទៅនេះ​រណសិរ្ស​បាន អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោលការណ៍ មហា​សាមគ្គី​ជាតិ​ទាំង មូល​ដែលជា​មាគ៌ា យុទ្ធសាស្ត្រ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើឱ្យ​សម្រេច បាន​ជោគជ័យ​ធំៗ​ជាច្រើន​នៅក្នុង ដំណាក់កាល​នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ របស់​កម្ពុជា ។ ផ្អែក​ទៅតាម​ការរីក ចម្រើន នៃ​ដំណើរ​ជាតិ​កម្ពុជា​របស់ យើង​នៅ​ខែធ្នូ ឆ្នាំ​១៩៨១​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា​បាន​ប្តូរ ឈ្មោះ​មកជា​រណសិរ្ស​សាមគ្គី​កសាង ការពារ​មាតុភូមិ​កម្ពុជា ហើយ​នៅ​ខែ មេសា ឆ្នាំ​២០០៦ បាន​ប្តូរ​ឈ្មោះ​ទៅជា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។ រណសិរ្ស​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ប្រមូលផ្តុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ចូលរួម អនុវត្តន៍​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​បង្កើតឡើង​នូវ​សមិទ្ធផល​ដ៏​ច្រើន​ឥត គណនា​ដោយ រក្សាបាន នូវ​សុខសន្តិភាព ស្ថិរភាព នយោបាយ សណ្តាប់ធ្នាប់​សង្គម ការពង្រឹង​នីតិរដ្ឋ ការពារ​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​លើកកម្ពស់​ការ អនុវត្ត​ប្រជាធិបតេយ្យ​ជំរុញ កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​កាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាជន ការពារ​បាន​ឯករាជ្យ អធិបតេយ្យ និង បូរណភាព​ទឹកដី​ដោយ​គង់វង្ស ។ បច្ចុប្បន្ននេះ​មាតុភូមិ​កម្ពុជា​មានការ ផ្លាស់ប្តូរ​ដ៏​ធំធេង​បំផុត​ដោយ​អ្នក​ដែល មាន​សុភ​វិនិច្ឆ័យ និង​វិចារណញ្ញាណ សុទ្ធតែ​បានទទួល​ស្គាល់​អំពី​ការពិត នេះ​។

​កម្ពុជា​ពីមុន​ជា​វាលពិឃាត​ពេល នេះ​បាន​ក្លាយជា​ទឹកដី​សន្តិភាព​ដ៏​ស្រស់ បំព្រង ប្រជាជន​រស់នៅ​ដោយ​សុខ ក្សេមក្សាន្ត ។ កម្ពុជា​ពីមុន​ល្បីល្បាញ​ក្នុងការ​ដណ្តើម​អំណាច គ្នា​ដោយ ប្រើប្រាស់​អាវុធ និង​អំពើហិង្សា​បាន ក្លាយទៅជា​ប្រទេស​ដែលមាន​ការគោរព​សិទ្ធ មនុស្ស គោរព​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ កម្ពុជា​ពីមុន​ដែល​បាត់បង់ ទាំងស្រុង នូវ​ឯករាជ្យ អធិបតេយ្យ និង​ការប្រមាថ មាក់ងាយ​បានក្លាយ​ជា​ប្រទេសមួយ ដែល​ងើបឈរ​យ៉ាង​ត្រដែត​នៅលើ ឆាក​អន្តរជាតិ​ដោយ​ស្មើ​សិទ្ធិ​ស្មើភាព​ជាមួយ​បណ្តា ប្រទេស​ទាំងអស់ ។ កម្ពុជា ពីមុន​ដែល​ក្រីក្រ​តោកយ៉ាក​ធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស​បានក្លាយ ជា​ប្រទេស​ដែល មានការ​រីកចម្រើន​ហើយ​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង ពិភព​-​លោក​។​

​រួមចំណែក​អបអរសាទរ​ខួប អនុស្សាវរីយ៍​លើក​ទី​៤០ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ ជាតិ​កម្ពុជា និង​ឈាន​ឆ្ពោះទៅ​អបអរ​ខួប​លើក​ទី​៤០ នៃ​មហា​ជ័យជម្នះ ៧ មករា រណសិរ្ស គ្រប់​ថ្នាក់ សមាជិក សមាជិកា​រណសិរ្ស គ្រប់ៗ​រូប​ត្រូវ​បន្ត​ពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ​ឱ្យ កាន់តែ​រឹងមាំ​ទូលំទូលាយ ស្អិតរ​មួ​ត ប្រមូលផ្តុំ​កម្លាំង​មហាជន​ឱ្យ​ចូលរួម​យ៉ាងសកម្ម ខិតខំ​អនុវត្តន៍​ឱ្យបាន ជោគជ័យ​កម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៦ នៃ រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​យើង​ឱ្យ​កាន់តែ រីកចម្រើន​ខ្លាំង​ឡើង​ទៀត ។ យើង​ទាំង អស់​គ្នា​នឹង បន្ត​ខិតខំ​ដើម្បី​ជំរុញ​ការ អភិវឌ្ឍ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ទាប នាពេល​បច្ចុប្បន្ន ពុះពារ​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​របស់ខ្លួន​ក្លាយទៅជា ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​និង​ទៅកាន់​ប្រទេស​មាន ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។​

​យើង​ពិត​ជាមាន​សេចក្តី​រីករាយ ជាមួយ​សមិទ្ធផល​ដ៏​ធំធេង​ដែល​យើង សម្រេចបាន​ក្នុង រយៈពេល​៤០​ឆ្នាំ​កន្លង ទៅនេះ​ដែល​នេះ​គឺជា​ស្នាដៃ​របស់​ប្រជា ជន​យើងទាំងអស់គ្នា​ធ្វើ ឱ្យ​យើង​កាន់តែ មាន​ក្តីសង្ឃឹម​កាន់តែ​មាន​មោទនភាព និង​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ទាំង អស់ ដើម្បី​អនាគត​របស់​យើង និង​កូនចៅ យើង​ជំនាន់​ក្រោយៗ​ទៀត ៕