កម្លាំង​យក្ស​! លើក​គោ​លី​ដូច​លី​ចំបើង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

244
ចែករម្លែក

​បុរស​លើក​ដុំ​ដែក​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា “​បុរស​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​” បាន​ចាប់​លើក គោ​ធំ​ទម្ងន់ ៣៥០ គីឡូ​ដាក់​លើ​ស្មា ហើយ​លី​ដើរ​ថយក្រោយ​រយៈពេល​ជាង​មួយ​នាទី យ៉ាង​ឡូយ ដើម្បី​បង្អួត​ពី​កម្លាំង​មហាសាល​របស់ខ្លួន​នៅ​វាលស្រែ​មួយ​ជិត​ក្រុង​មូ​ស្គូ​។​
​ ​
​បុរស​ជនជាតិ​អ៊ុយ​ក្រែ​ន ដែលមាន​ឈ្មោះ ដ្មី​ទ្រី ខា​ឡា​ដ​ហ្ស៊ី (Dmitry Khaladzhi) ខាងលើនេះ បាន​អះអាងថា ខ្លួន​គ្រង​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ណេ​ស រហូតដល់​ទៅ ៦៣ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
គួររំឭកថា កាលពី​ឆ្នាំ​២០១៧ គាត់​បាន​លី​សេះ​ធំ​ម្ដង​រួចមកហើយ​។ គាត់​និយាយថា កំណត់ ត្រា​ពិភពលោក​យ៉ាងច្រើន​របស់គាត់​រួមមាន​ទាំង​ការលើក​ទម្ងន់ ១៥១ គីឡូ​ដោយ​ប្រើតែ​ដៃ​ម្ខាង មួល​ដែកគោល​ប្រវែង ២០ សង់ទីម៉ែត្រ​ចំនួន ៦ ដើម​ឱ្យ​ត្របាញ់​បញ្ចូល​គ្នា​ដោយ​ប្រើ​ថិរវេលា ៩០ វិនាទី និង​ដេក​លើ​ក្ដារ​ចម្រូង​ដែកគោល ហើយ​លើក​បេតុង ៣ ផ្ទាំង​ទម្ងន់​ជាង ៦៨០ គីឡូ​សង្កត់ពីលើ​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម​