កម្លាំង​រដ្ឋបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ការចែក​ចាយ ប្រើប្រាស់ និង​រក្សាទុក​នូវ​សា​ធាតុ​ញៀន​

1000
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ​) : ថ្ងៃទី​៨​ខែសីហា ឆ្នាំ​២០១៧ កម្លាំង​ប៉ុ​ស្ថិ៍​រដ្ឋបាល​ឃុំ​ប​ង្រា​ប​ករណី​ចែកចាយ និង​ប្រើប្រាស់ រក្សាទុក​នូវ​សារធាតុ​គ្រឿងញៀន ស្ថិតនៅ​ខាងលិច​ភូមិ​ពោធិ​ថ្មី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល​និង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់​។​

​លោក ហម ភិរម្យ អធិការ​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ​១/​ឈ្មោះ អាត លួត (​ហៅ កុយ​) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល​។ ២/​ឈ្មោះ ហុ​ល ពៅ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​រស្មី​សូ​ភី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល​។ និង​ទី​៣/​ឈ្មោះ ឡោម នេ​ត ភេទ​ប្រុស អាយុ​២២ ឆ្នាំ រស់នៅ​ភូមិ​រស្មី​សូ​ភី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល​។

​ក្នុងករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​បានរួម​មាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន WY ចំនួន ៤៤​គ្រាប់ ទូរស័ព្ទដៃ ចំនួន​២ គ្រឿង ម៉ូតូ ចំនួន​២ គ្រឿង​។ បច្ចុប្បន្ន​ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច ក៏​សាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​៕ L ដោយ : អូរ​ស្មាច់​