កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​បង្ក្រាប​បទល្មើស​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​៧១​ដុំ​នៅ​ក្រុង​ច្បារមន​

1363
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ច្បារមន​និង​លោក​អូ៑រ​ផាត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ទីតាំង​ស្តុ​ប​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៧១​ដុំ​។​ការបង្ក្រាប​ទីតាំង​លួចលាក់​ឈើ​នេះ​នៅ​ចំណុច​ភូមិ​ទួល​ធ្នុង​សង្កាត់រ​ការ​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​ទីតាំង​ដែល​បង្ក្រាប​នេះ​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​យ៉េត​សុគ​ន្ឋា​ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​មុករបរ​គ្រូបង្រៀន​រស់នៅក្នុង​ភូមិ​ទួល​ធ្នុង​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​

ប្រភព​បាន​បន្តថា​បច្ចុប្បន្ន​ជំនាញ​កំពុង​ស្ទូច​ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ដាក់​រថយន្ត​យកទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ដើម្បី​ធ្វើការ​វាស់​វេ​ង​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​ទីតាំង​លាក់​ឈើប្រណិត​ប្រភេទ​ធ្នុង​៧១​កណាត់​៖(​រូបថត​សុខ​សុ​ភ័​ណ្ឌ​)​