កម្លាំង​ល្បាត​ប្រទះឃើញ​ជនសង្ស័យ​២​នាក់ ឃាត់​សួរ​នាំចេញ​គ្រឿងញៀន​៤​កញ្ចប់

797
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន ប្រទះឃើញ​ជនសង្ស័យ​២​នាក់ ក៏​ឃាត់​សួរនាំ​រកឃើញ​គ្រឿងញៀន​៤​កញ្ចប់ នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។​

​ជនសង្ស័យ​ចំនួន​២ នាក់ ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ១-​ឈ្មោះ សុខ ចាន់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ពិ​ដាន​។ ២-​ឈ្មោះ ម៉ន ម៉ុ​ន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​។ ជន​ទាំងពីរ​ស្នាក់នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៤ កញ្ចប់​ថង់​តូច និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហ្វ្រេស​ស៊ី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CO 7339​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕

#