កម្លាំង​វិស្វកម្ម​ក្រសួងការពារជាតិ​បន្ត​ស្ថាបនា​ផ្លូវ​ឃុំ​យាង​

1367
ចែករម្លែក

​ដោយៈ​យោធិន​/​ព្រះ​វិហារៈ​កងកម្លាំង​វិស្វកម្ម​នៃ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​បាននិងកំពុង​បន្ត​ស្ថាបនា​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​ជូន​ដល់​ប្រជាជន​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត​ជា​បន្តទៀត​សម្រាប់​គម្រោង​ឆ្នាំ​២០១៨ បន្ទាប់ពី​គម្រោង​ឆ្នាំ​២០១៧ គ្រោង​នឹងធ្វើ​ការផ្ទេរ​ប្រគល់​នា​ចុងខែ​មីនា ឆ្នាំ​២០១៨​ខាងមុខនេះ ដែលមាន​ប្រវែង​៦.២០០​ម៉ែត្រ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ​គង់ អៀង បាន​បញ្ជាក់ថាៈ​សម្រាប់​គ​ម្រោ​ង​ស្ថាបនា​ផ្លូវ​ឃុំ​យាង ឆ្នាំ​២០១៧ ដែលមាន​ប្រវែង​៦.២០០​ម៉ែត្រ បន្ត​ពី​កម្លាំង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​ក្នុងការ​ស្ថាបនា​បញ្ចប់​គម្រោងការ​ស្ថាន​នា​សម្រាប់​ឆ្នាំ ២០១៧ ដើម្បី​ធ្វើការ​ផ្ទេរ​ប្រគល់​ចុងខែ​មីនា ឆ្នាំ​២០១៧​។​ជាមួយគ្នានេះដែរ​សម្រាប់​គម្រោង​ឆ្នាំ​២០១៨​ដែលមាន​ប្រវែង​ផ្លូវ​១.៦០០​ម៉ែត្រ​ត្រូវ​ចាត់​បញ្ជូន​បន្ថែម​គ្រឿងចក្រ​និង​រថយន្ត​ប៉ែន​ចូលមក​កាន់​ការដ្ឋាន​និង​ធ្វើ​សកម្មភាព​ឈូស​បើកផ្លូវ​បន្ត​ចាប់ពី​បច្ចុប្បន្ននេះ​ឲ្យ​បាន​ទាន់​មុន​រដូវភ្លៀង​ធ្លាក់​។​

​លោក ហ៊ឹម ហឿន ដែលមាន​មុខដំណែង​ជា​មេឃុំ​យាង​បួន​អាណត្តិ​កន្លងមកនេះ​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹងថាៈ បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​បណ្តា​ភូមិ​ទាំង​ប្រាំមួយ​រួមមានៈ ភូមិ​យាង កំ​ពេញ កោង​យ៉ោ​ង ជាំ​ស្រែ រស្មី​និង​ភូមិ​អន្ទិល​របស់​ឃុំ​យាង​បាន​សំដែង​ការដឹងគុណ​ចំពោះ​អំណោយ​ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ​ដែល​ផ្តល់​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​បានផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​នាពេល​បច្ចុប្បន្ននេះ​។​

លោក​មេឃុំ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ននេះ​ឃុំ​យាង​មាន​ប្រជាពលរដ្ឋ​ចំនួន​១.៣៥១ គ្រួសារ រួមមាន​ចំនួន​៥.៨៩១​នាក់ ក្នុងនោះ​អាយុ​ពី​១៨​ឆ្នាំ​ឡើងទៅ​មាន​ចំនួន ៣.៣៤០​នាក់​។ ប្រជាពលរដ្ឋ​មួយរយ​ភាគរយ​ចាប់យក​មុខរបរ​ធ្វើស្រែ​ចម្កា​រា​៕S/

​កម្លាំង​វិស្វកម្ម​ក្រសួងការពារជាតិ​បន្ត​ស្ថាបនា​ផ្លូវ​ឃុំ​យាង​