កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ពួក​

641
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក ស៊ិន ចាន់ថុល​អភិបាលរង​ស្រុក​ពួក បាន​ដឹកនាំ​កម្លាំងចម្រុះ​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ជល​ផល​ក្រឡាញ់​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប ចាប់ពី​ចំណុច​ឃុំ​កែវ​ព៌​ណ រហូតដល់​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក ស៊ិន ចាន់ថុល បាន​បញ្ជាក់ថា ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នាពេលនេះ សមត្ថកិច្ច​បាន​បំផ្លាញចោល​ឧបករណ៍​បរ​ចំនួន​៣​គ្រឿង​,​របាំង​សាច់​មុង​ប្រវែង​២,២៥០​ម៉ែត្រ​,​ឧបករណ៍​អ៊ុយ​ស្បៃ​មុង​ចំនួន​៣៦​គ្រឿង ,​ចំរឹង​ចំនួន​១.៣០០​ដើម និង​ចាក់ព្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​៦០​គីឡូក្រាម ចូលក្នុង​បឹង​ធម្មជាតិ​វិញ ។​

​លោក​បាន​បន្តថា​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​គឺ​ចាប់ពី​ចំណុច​ឃុំ​កែវ​ព៌​ណ រហូតដល់​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក ដោយមាន​កម្លាំង​ចូលរួម​សរុប​មាន​ចំនួន​៤៣ នាក់ ប្រើប្រាស់​កាណូត​១០​គ្រឿង ៕S/

#