កម្លាំង​សមត្ថកិច្ច​និង​ពលរដ្ឋ​រាប់រយ​នាក់​ចូលរួម​ពន្លត់​ភ្លើងព្រៃ​ឆេះ​ព្រៃភ្នំ​ព្រះនេត្រព្រះ កុំអោយ​រាល​ឆេះ​វត្ត​និង​ផ្ទះ​អ្នកស្រុក​

291
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​និង​ពលរដ្ឋ​រាប់រយ​នាក់ ​ចូលរួម​ពន្លត់​ភ្លើងព្រៃ​ឆេះ​ព្រៃភ្នំ​ព្រះនេត្រព្រះ កុំឲ្យរាល​ឆេះ​វត្ត​និង​ផ្ទះ​អ្នកស្រុក។​

ភ្លើង​ឆេះ​ព្រៃ​នោះ​កើតឡើង​​ថ្ងៃទី​១១ ​ខែមីនា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​នៅ​ព្រៃភ្នំ​ព្រះនេត្រព្រះ​ក្នុងភូមិ​-​ឃុំ​-​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ។​

លោក​វរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​ឲ្យដឹង​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១២ ​ខែមីនា​ថា មូលហេតុ​ឆេះ​នោះ​អាចមកពី​អ្នកធ្វើ​ចម្ការ​ក្បែរ​ព្រៃ​នោះ​ដុត ហើយ​រាល​ឆេះ​ឬក៏​ក្មេងៗ​ដុត​គុម្ពោត​ព្រៃ​រក​កណ្តុរ ។​

លោក​បាន​បន្តថា ក្នុង​ឧ​ប​ទ្ទ​ហេតុនេះ លោក​បាន​ដឹកនាំ​កំលាំង​ប្រចាំ​ប​ព្ជា​របស់​អធិការ​ដ្នា​ន​នគរបាល​ស្រុក​និង​ប៉ុស្ដិ៍​រដ្ន​បាល​ឃុំ​ព្រះនេត្រព្រះ បូក​ប្រជា​ការពារ​ ​ប្រជាពលរដ្ឋ​ព្រះសង្ឃ​សរុប​ជិត​៤០០​នាក់​និង​រថយន្ត​ពន្លត់​អ​គ្គីភ័យ១​គ្រឿង ​បាន​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃភ្នំ​កំ​ម្ព​ស់​៦០​ម៉ែត្រ ហើយ​បាន​គ្រប់​គ្រង់​ស្ថាន​ការ​ណ៍​រលត់​វិញ​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​៩​និង​១០​នាទី​នៅ​យប់​ដដែល​។​

ករណីនេះ ប្រភព​ព័​ត៌​មានឲ្យដឹងថា កុំ​តែ​បានការ​សង្គ្រោះ​ទាន់ពេល ហើយ​កម្លាំងចម្រុះ​សាមគ្គី​គ្នា​ល្អ កុំ​អី​ភ្លើង​ឆេះ​ព្រៃ​នេះ​នឹង​រាល​ឆេះ​កុដិ សាលា វិហារ​នៃ​វត្ត​អរិយក​ន្ត​នៅលើ​ភ្នំ​និង​ផ្ទះ​អ្នកស្រុក​នៅ​ជុំវិញ​នោះ​អស់យ៉ាង​ច្រើន​មិន​ខាន​។ ហេតុនេះ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​អំពាវនាវ​អោយ​គ្រប់គ្នា ប្រុងប្រយ័ត្ន​នឹង​ភ្លើង​ផ្សែង អគ្គិភ័យ ពី​កង្វះ​ទឹក​នា​រដូវប្រាំង​ក្តៅ​ហួតហែង​នេះ​៕B/


#