កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​១​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

204
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទូល​សង្កែ​១​ធ្វើការ​ឃាត់ខ្លួន​។ កាលពី​ព្រឹក​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩ ស្ថិតនៅ​បាក់​ទូក​សង្កាត់​ទូល​សង្កែ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​បានធ្វើការ​ល្បាត​ពួនស្ទាក់​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ទី​១​មានឈ្មោះ មុំ ចាន់ ធី ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​ផ្លូវ​រថភ្លើង សង្កាត់​ទូល​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​។ ទី​២​ឈ្មោះ សៅ រ័ត្ន​សុ​គុន្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្លូវ​រថភ្លើង​សង្កាត់​ទូល​សង្កែ ខណ្ឌឫស្សីកែវ​។ និង​ទី​៣​ឈ្មោះ បាន ពិសិដ្ឋ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​ទូល​សង្កែ​១ ខណ្ឌឫស្សីកែវ​។ ដកហូត​បាន​ក្រាម​ស​ថ្លា​សង្ស័យ​ជាសរ​ធាតុ​ញៀន​ចំនួន​០២​កញ្ចប់ និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុតាង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទូល​សង្កែ​១ កំពុង​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​អធិការ​ខណ្ឌ​ឫស្សី ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕​