កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​កំពង់ឆ្នាំង​បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​២​នាក់ ជាមួយនឹង​ថ្នាំញៀន​មួយចំនួន

293
ចែករម្លែក

​​ដោយ​:សនសក្តា​/កំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​កម្លាំង​អាវុធហត្ថ​បង្ក្រាប និង ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង ។​

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​នេះ​១,​ឈ្មោះ​ធន់ ច័ន្ទ​គ្រឹះ​ស្នា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​​ទីលំនៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង ខេត្តកំពង់ឆ្នាំង។ ២.​ឈ្មោះ​នុ​ល វាសនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ខ្សា​ម ក្រុង​កំពង់​​ឆ្នាំង​។​

​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៩​កញ្ចប់ ទម្ងន់​១៤.៧០​ក្រាម គិត​ទាំង​ថង់​វេច​ខ្ចប់​​ថ្នាំ​យ៉ាម៉ា ពណ៌​ក្រហម ចំនួន​១១​គ្រាប់ ម៉ូ​​តូ​២​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង នាឡិការ​ដៃ​១​គ្រឿង​និង​កន្ត្រៃ​កាត់​ដែក​ចំនួន​១​ផងដែរ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕B/

#