កម្លាំង​សមត្ថកិច្ច អាជ្ញាធរចុះ​រដ្ឋបាល​ក្នុង​មូលដ្ឋាន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​

391
ចែករម្លែក
  • 44
    Shares

​ដោយ:ចាន់តូ/​ភ្នំពេញ ៖ ដើម្បី​រក្សា​នូវ​របៀបរៀបរយ សន្តិសុខ សុ​វត្តិភាព ក្នុង​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ មេភូមិ កម្លាំង​ប្រជា​ការពារ ចុះ​រៀប​រដ្ឋបាល​នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ឃាត់ ខ្លួន​មនុស្ស​៤​នាក់ កំពុង​ជក់​គ្រឿងញៀន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩។​

​ជនសង្ស័យ​ទាំង​៤​នាក់​ពាក់ព័ន្ធ​ជក់​គ្រឿងញៀន ទី​១.ឈ្មោះ ប៊ិន ភា​រុណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ល្វា ឃុំ​ត្រពាំង​រាំង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ទី​២.ឈ្មោះ នៅ ជី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​ជ្រូក ស្នាក់​នៅក្នុង​កុងស៊ី​កាប់​ជ្រូក ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង មាន​ស្រុកកំណើត នៅ​ភូមិ​ត្រាវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ទី​៣.ឈ្មោះ ឌិន ទូច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករ​កាប់​ជ្រូក ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៤.ឈ្មោះ ជួប លីន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជនសង្ស័យ​ទាំង​៤​នាក់​ក្រោយ​ឃាត់ខ្លួន​បាន រួម​ជា​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​បន្ត​នីតិវិធី៕​B/