កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​ប៉ុស្ដិ៍​ចោមចៅ​ទី​២​ បង្ក្រាប​គ្រឿងញៀន​២៧​កញ្ចប់​ឃាត់ខ្លួន​៥​នាក់​

151
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលា​ម៉ោង២១ និង៣០ នាទី​កម្លាំង​សន្តិសុខ​និង​អន្តរាគមន៍ បាន​សហការ ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទី២ បាន​ក្នុងភូមិ​សាស្ត្រ ដែល​ងាយ​រងគ្រោះ​ក្នុង​មូលដ្ឋាន​នោះ​ដល់​ចំណុច​ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ចំនួន៥នាក់ អង្គុយ​កន្លែង​ស្ងាត់​ទើប​កម្លាំង​សមត្ថកិច្ច​យើង​មានការ​សង្ស័យ ក៏បាន​ត្រួតពិនិត្យ​ទៅលើ​ជនសង្ស័យ​ទាំង​៥​នាក់​ក៏បាន​រកឃើញ​ក្រាម​ស​ថ្លា​ចំនួន​២៧ កញ្ចប់​តូច ទើប​ធ្វើការ​ឃាត់ខ្លួន​មក​សួរនាំ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១.ឈ្មោះ ឆាយ គីម​ហុង ភេទ​ប្រុស អាយុ២៤​ឆ្នាំ ស្នាក់នៅ ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​មុខរបរ​បើកឡាន​។ ជនសង្ស័យ​ទី២.ឈ្មោះ ផុន គិត ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ​ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ជនសង្ស័យ​ទី៣.ឈ្មោះ​ណេង ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អ្នក​នៅ​ភូមិ ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ (​អ្នក​កាន់ ក្រាម​ស​ថ្លា​ចំនួន២៧កញ្ចប់​តូច​)។ ជនសង្ស័យ​ទី៤.ឈ្មោះ​ពិន ណា​រ៉ា ភេទ​ប្រុស ​អាយុ១៨ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ជនសង្ស័យ​ទី៥.ឈ្មោះ ផល សុវណ្ណ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ចំនួន៥​នាក់ ​បាន​បញ្ជូន​ទៅកាន់​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​សួរនាំ​ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​រង់ចាំ​បញ្ជូនទៅ​តុលាការ​ចាប់​ការ​តាម​នីតិវិធី​ច្បាប់​៕​B/