កម្លាំង​អន្តរាគមន៍​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​ឃាត់ខ្លួន​មនុស្ស​៧​នាក់​មាន់​៥​ក្បាល​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

328
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ៖ នៅ​ថ្ងៃទី២៨ ខែមេសា វេលា​ម៉ោង១០ និង៣០ នាទី​នៅ ចំណុច​ដីឡូតិ៍ទុកចោល ស្ថិតនៅ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​កម្លាំង​អន្តរាគមន៍​បាន សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ត្រពាំង​ក្រសាំង ចុះបង្ក្រាប​ល្បែងស៊ីសង ភ្នាល់មាន់​ជល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៧នាក់​។​

ជនសង្ស័យ​ទី ១.ឈ្មោះ​ សឿង សឿន​ ភេទ​ប្រុស ​អាយុ៣៧ឆ្នាំ ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ជង្រុក​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​២.ឈ្មោះ គង់ គា ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ មុខរបរ​នៅ ផ្ទះ​នៅមាន​ទីលំនៅ​ភូមិ​ជង្រុក​ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។​

​ជនសង្ស័យ​ទី​៣.​ឈ្មោះ សែន ណាន ភេទ​ប្រុស​អាយុ​៤០ ឆ្នាំ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ចម​ចៅ​១ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។​

​ជនសង្ស័យ​ទី៤.ឈ្មោះ ហែម ហឿន ភេទ​ប្រុស ​អាយុ២៤ឆ្នាំ ​មុខរបរ​នៅផ្ទះ​អ្នក​នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី៥.ឈ្មោះ ជេ​ត គាវ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពេញ​។​

​ជនសង្ស័យ​ទី៦.ឈ្មោះ អន ធន់​ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ​មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ ភូមិ​ជង្រុក​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី៧.ឈ្មោះ ហុង ហេង​ភេទ​ប្រុស​អាយុ ២៨ ឆ្នាំមាន​ទីលំនៅ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

វត្ថុតាង​ដកហូត មាន់​ជល់ ចំនួន​៥​ក្បាល។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៧ នាក់​ឃាត់ខ្លួន​នៅ​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​B/